ជាការពិតណាស់ ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នា ជិតក្លាយជាការពិតហើយ។ នៅពេលនេះ អក្សរយូនីកូដខ្មែរនៅក្នុងប្រព័ន្ធ Android បង្ហាញបានយ៉ាងត្រឹមត្រូវស្ទើរតែទាំងអស់។ ការងារនេះធ្វើបានសម្រេចច្រើនក្រែលហើយ តែមិនទាន់ត្រូវបានចេញផ្សាយនូវកំណែដំបូងឡើយ ហើយក៏មិនទាន់មានការកំណត់ពេលចេញផ្សាយណាមួយឡើយ។
ព័ត៌មាននេះ IT4U ទទួលបានព័ត៌មានពីក្រុម អ្នកប្រើប្រាស់ Android នៅកម្ពុជា នៅលើបណ្ដាញសង្គម Facebook។ ចំណែករូបដែលនៅខាងឆ្វេងនេះ គឺលោក ធីម ច័ន្ទឬទ្ធី ដែលជាអ្នកអភិវឌ្ឍ បានដាក់ផ្សាយនៅក្នុងក្រុម។
នេះពិតជាដំណឹងដ៏គួរឲ្យរំភើបណាស់ ត្បិតពីមុនអក្សរខ្មែរយូនីកូដដើរមិនទាន់ស្រួល តែពេលនេះបញ្ហាជិតត្រូវបានដោះស្រាយហើយ។
IT4U នឹងផ្សាយព័ត៌មានអំពីយូនីកូដខ្មែរនៅលើ Android ជាបន្តទៀត ប្រសិនណាបើយើងខ្ញុំទទួលបាន។