កាលពីអត្ថបទមុន ខ្ញុំបានបង្ហាញកម្មវិធី Wondershare MobileGo សម្រាប់គ្រប់គ្រង Andriod Phone រួចហើយ។ សម្រាប់អត្ថបទលើកនេះ ខ្ញុំលើកយកកម្មវិធីថ្មីមួយទៀតដែលមានសមត្ថភាពច្រើន សម្រាប់គ្រប់គ្រង Andriod Phone ដែរ គឺ Mobisynapse ។
Mobisynapse គឺជាកម្មវិធីសម្រាប់គ្រប់គ្រងទូរស័ព្ទប្រភេទ Andriod ។ វាមានសមត្ថភាពដូចជា គ្រប់គ្រងកម្មវិធី, សៀវភៅទូរស័ព្ទ, តន្រ្តី និងលក្ខណៈផ្សេងៗ ទៀត ។ ជាពិសេសជានេះទៅទៀតនោះ កម្មវិធីនេះផ្តល់ភាពងាយស្រួលអោយយើងធ្វើការរៀបចំទិន្នន័យ និងបញ្ចូនទិន្នន័យពី កុំព្យូទ័រទៅកាន់ Andriod Phone ទៀតផង ។ Mobisysnapse អាចជា Desktop Manager សម្រាប់ Andriod Phone ក៏បានដែរ ។
លក្ខណៈពិសេសៗនៃ Mobisynapse
- ភ្ជាប់ USB និងប្រព័ន្ធឥតខ្សែ Wi Fi Conneciton
- បម្រុងទុក និង ស្ដារឡើងវិញ Backup and Restore
- ភ្ជាប់ទំនាក់ទំនាក់ទៅកាន់ Android Apps Market
- គ្រប់គ្រងកម្មវិធី Applications
- គ្រប់គ្រងឯកសារ File
- គ្រប់គ្រងរូបថត Photo
- គ្រប់គ្រងសៀវភៅទូរស័ព្ទ Contacts
- គ្រប់គ្រងវីដេអូ Video
- គ្រប់គ្រងតន្ត្រី Music
- គ្រប់គ្រងសារ SMS
ដើម្បីទាញយកកម្មវិធីនេះ លោកអ្នកត្រូវចុះឈ្មោះជាមុនសិន ។ បន្ទាប់មកអាចធ្វើការទាញយកបានហើយ ។
បើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពី Mobisynapse សូមចូលទៅកាន់ http://www.mobisynapse.com


Comments
340 responses to “គ្រប់គ្រងទូរស័ព្ទ Andriod ជាមួយ Mobisynapse”