ជាការពិតណាស់លោកអ្នកប្រហែលជាបានស្គាល់ ឬក៏ មិនបានស្គាល់ ថាអ្វីទៅជា Database នោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកអ្នកបានមើលឃើញ និងប្រើប្រាស់វា ស្ទើរតែគ្រប់ពេលវេលាផងដែរ ជាក់ស្តែងដូចជាៈ
- នៅពេលដែលលោកអ្នក Logo on ដោយវាយបញ្ចូល Username និង Password ដើម្បីប្រើប្រាស់កុំព្យូទ័រ ។
- នៅពេលដែលលោកអ្នកធ្វើការរកទិន្នន័យតាមអ៊ិនធើណេត នៅលើគេហទំព័រណាមួយ ។
- នៅពេលដែលលោកអ្នកប្រើ ATM Card ដើម្បីបើកយកលុយពី Cash Machine របស់ធនាគារ ។
Database ចែកជាពីរប្រភេទ គឺ Stand-alone Database និង Server Database ។
1. Stand-alone Database គឺជាប្រភេទ Database ដែលអាចធើ្វការដំណើរការនៅលើការ ម៉ាស៊ីនខ្លួនឯងមិនអាចធ្វើការទំនាក់ទំនងពីម៉ាស៊ីនមេ (Server) ទៅកាន់ម៉ាស៊ីនកូន (Client) បានទេ។
Stand-alone Database មានដូចជា
- Microsoft Access (2003, 2007, 2010…) ជាប្រភេទ Database ដែលគេច្រើនប្រើសម្រាប់សាលារៀន ក្រុមហ៊ុនផងដែរ ។ ប៉ុន្តែរក្សាទិន្នន័យបានតិច ។
- Microsoft Fox Pro ជាប្រភេទ Database សម្រាប់សាលារៀន ប៉ុន្តែឥឡូវនេះ គេលែងប្រើប្រាស់វាហើយ ។
- FileMarker ជាប្រភេទ Database សម្រាប់ Mac OS, iPhone, iPad
2. Server Database គឺជាប្រភេទ Database ដែលអាចធ្វើការទំនាក់ទំនងពីម៉ាស៊ីនមេ (Server) ទៅកាន់ម៉ាស៊ីនកូន (Client) ។
Server Database មានដូចជា
- Oracle (8i, 9i, 10i…) ជាប្រភេទ Powerful Database ដែលគេច្រើនសម្រាប់ធនាគារ
- Microsoft SQL Server (2005, 2008…) ជាប្រភេទ Database ដែលគេច្រើនប្រើសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាលារៀន ។
- MySQL (4.0, 5.0…) ជាប្រភេទ Database សម្រាប់វ៉ិបសៃថ៍ ដែលជា Open Source (ឥតគិតថ្លៃ) ដែលជាប្រភេទ Database កំពុងពេញនិយមផងដែរ ។
- SQLite ជាប្រភេទ Database សម្រាប់វ៉ិបសៃថ័ដែរ ប៉ុន្តែជា Library (បណ្តុំកូដ) មិនមែនជាកម្មវិធីដំឡើងទេ
- PostgreSQL
- Firebird ជាប្រភេទ Database សម្រាប់ Desktop Application និង Web Base ផងដែរហើយវាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows, Linux និង Mac OS ។
- នៅមាន Database ទៀតប៉ុន្តែមិនសូវជាគេប្រើទេ
- ដោយបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដូច្នេះ យើងពុំចាំបាច់កត់ត្រាទិន្នន័យទុកនៅក្នុងសៀវភៅទៀតទេ គឺយើងប្រើប្រាស់បច្ចេកវិទ្យាវិញគឺប្រើកុំព្បូទ័រដោយរក្សាទិន្នន័យ Database
- យើងអាចបង្កើត Database Application សម្រាប់គ្រប់គ្រងប្រព័ន្ធទិន្នន័យ
- Inventory Management System ជាប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌ័
- POS (Point of Sale) System ជាប្រព័ន្ធគ្រប់គ្រងការលក់
- Human Resources Management System
- Library Management System ជាប្រព័ន្ធគ្រប់គ្រងបណ្ណល័យ
- Restaurant Management System ជាប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន
- Bus Management System ជាប្រព័ន្ធគ្រប់គ្រងរថយន្តក្រុង
- Banking Management System ជាប្រព័ន្ធគ្រប់គ្រងនៅក្នុងធនាគារ
- Student Management System ជាប្រព័ន្ធគ្រប់គ្រងសិស្ស
- School Management System ជាប្រព័ន្ធគ្រប់គ្រងសាលារៀន

Comments
288 responses to “ស្វែងយល់ពី Database”