Skype គឺជា កម្មវិធីសម្រាប់ជជែកកម្សាន្តមួយដ៏ពេញនិយមសម្រាប់កុំព្យូទ័រ, ទូរស័ព្ទ និង Tablet ផងដែរ ។ ថ្មីៗនេះ Skype ទើបតែចេញនូវជំនាន់ថ្មីគឺ 5.5 ដែលមានលក្ខណៈថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ ។ ជំនាន់នេះ ប្រើបានតែនៅក្នុងប្រតិបត្តិការ Windows ប៉ុណ្ណោះ ។ បន្ទាប់ពីក្រុមហ៊ុន Microsoft បានទិញយក Skype រួចមក យើងឃើញថា Skype មានលក្ខណៈថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់។
លក្ខណៈថ្មីៗនៃ Skype 5.5

- មានរូបរាងថ្មីស្រស់ស្អាតជាងមុន សូមមើលរូបរាពខាងក្រោមនេះ
- អាចធ្វើការជជែកកម្សាន្តនៅក្នុង Skype ទៅកាន់ Facebook បាន
- វិដេអូខល និងខលជាសំលេងច្បាស់ល្អ ហើយអាចជជែកកម្សាន្តជាក្រុមបានទៀតផង
- អាចធ្វើការផ្ញើឯកសារទៅកាន់មិត្តភ័ក្រ្តបានយ៉ាងស្រួល
- បង្ហាញ Notification របស់ Facebook នៅក្នុង Skype និងអាចធ្វើការដាក់មតិ (Comment)
- បន្ថែមលក្ខណៈថ្មីសម្រាប់ Emoticon (រូបបញ្ជាក់ពីអារម្មណ៍) នៅក្នុង Skype 5.5 នេះ
- អាចខលទៅកាន់ទូរស័ព្ទដៃបាន ដោយទិញ Credit របស់ Skype
- អាចប្រើជាភាសាខ្មែរបានផងដែរ សូមចូលប្លក់នេះ http://learn4khmer.wordpress.com/ របៀបប្តូរជាភាសាខ្មែរនៅក្នុង Skype
[Skype]

Comments
311 responses to “លក្ខណៈថ្មីៗនៃ Skype 5.5”