តើអ្នកចូលចិត្តលេងហ្គេម Super Mario ដែរឬទេ? កាលពីមុន បើអ្នកចង់លេង លុះត្រាតែស្វែងរកកាសែតនិងប្រដាប់ដោត យកមកលេង ឬក៏ទាញយកកម្មវិធីមួយចំនួនមកបញ្ចូល ហើយរើសយកហ្គេម Super Mario នោះមកលេង។ តែនៅពេលនេះ អ្នកអាចលេងបានភ្លាមៗនៅលើកម្មវិធីរុករកអ៊ីនធ័រណិត (Web Browser) របស់អ្នក គឺហ្គេម Infinite Mario Bros ដែលជាហ្គេម Mario សម្រាប់លេងនៅលើកម្មវិធីរុករកអ៊ីនធ័រណិតតែម្ដង។ ចំណែកឯផែនទីទៀតសោត ត្រូវបានបង្កើតជាច្រើនផ្សេងៗពីគ្នា ដូច្នោះអ្នកមិនបាច់បារម្ភថាខ្វះផែនទីសម្រាប់លេងទេ។
ហើយលក្ខណៈពិសេសមួយទៀតរបស់ហ្គេមនេះ គឺត្រូវបានបង្កើតនៅក្នុង HTML 5 ដែលអាចលេងបានស្ទើរតែគ្រប់កម្មវិធីរុករកអ៊ីនធ័រណិតស្ទើរតែទាំងអស់។
សូមចុចលើ តំណនេះ ដើម្បីចូលទៅលេងហ្គេម Super Mario 3 បានភ្លាមៗតែម្ដងនៅលើកម្មវិធីរុករកអ៊ីនធ័រណិតរបស់អ្នក។
[ប្រភពព័ត៌មាន៖ How-To Geek]



Comments
11 responses to “ល្បែងកម្សាន្ត៖ Super Mario 3 នៅលើកម្មវិធីរុករកអ៊ីនធ័រណិត”