Keyboard Shortcuts មានតួនាទីសំខាន់ណាស់ប្រាប់អ្នកប្រើប្រាស់អោយបានលឿន ដើម្បីសម្រួលការងារផ្សេងៗ ខាងក្រោមនេះជារបៀប នៃការចងក្រងជា Keyboard Shortcuts ៖
របៀបដាក់ Keyboard Shortcuts
សូមចុចស្ដាំលើ shortcut នៃកម្មវិធីនោះ ហើយរើសយក properties.

នៅលើ Menu Tab រើសយក Shortcut អ្នកនិងឃើញមានពាក្យ None

ត្រង់កន្លែង Shortcut Key សូមវាយដាក់សម្គាល់ ដូចជា “Ctrl + Alt +” ជាដើម រួចបូកនិងតួរអក្សរអ្វីទៀត រចហើយ ចុច OK សម្រាប់បង្កើត keyboard shortcut ថ្មី។ សូមមើលឧទាហរណ៎ងាយស្រួលចាំដូចជា Opera មានផ្ដើម o ដូច្នេះយើងដាក់ shortcut ដូចរូបខាងក្រោម៖

នៅពេលអ្នកចុច Ctrl + Alt + o, ពេលនោះកម្មវិធី Opera នឹងលេចឡើង។

ហើយចំពោះកម្មវិធីផ្សេងៗទៀត អ្នកអាចធ្វើបានដូចគ្នាដែរ។ បើកម្មវិធីនោះមានឈ្មោះផ្ដើមដោយអក្សរ I ជាដើមនោះ អ្នកអាចប្រើជា “Ctrl + Alt + I” បែបនេះក៏បាន។
[ប្រភព How-To Geek]
Comments
7 responses to “កំណត់ Keyboard Shortcuts សម្រាប់កម្មវិធីនានានៅក្នុង Windows”