CAD មកពីពាក្យ Computer-aided design, កម្មវិធីនេះត្រូវបានប្រើប្រាស់ក្នុងការរចនាប្លង់ ដូចជាប្លង់ផ្ទះ, ប្លង់គ្រឿងចក្រ អ្វីជាដើម។ អ្នកប្រាកដជាដឹងហើយថា នៅក្នុង Windows មានកម្មវិធីមួយឈ្មោះ Auto CAD ដែលបានបង្កើតដោយក្រុមហ៊ុន Autodesk។ កម្មវិធី Auto CAD នេះមានឈ្មោះល្បីល្បាញ នឹងត្រូវបានយកទៅប្រើប្រាស់តាមក្រុមហ៊ុននានាជាច្រើន ទូទាំងពិភពលោក។ មិនថាតែ Windows ទេដែលមានកម្មវិធីនេះ ក៏ប៉ុន្តែកម្មវិធីប្រភេទបែបនេះ ក៏មាននៅក្នុង Linux ដែរ ទោះបីកម្មវិធីទាំងនោះមិនល្បីក៏ដោយក្ដី ក៏មានមុខងារគូរប្លង់ដូចទៅនឹង Auto CAD ដែរ។
ខាងក្រោមនេះគឺជាកម្មវិធី CAD ល្អៗដែលមានប្រើនៅលើ Linux ក្នុងនោះមានដូចជា៖
១. Bricsad

នេះជាកម្មវិធី CAD ដែលមានសមត្ថភាពក្នុងការគូរប្លង់ 3D និង 2D បាន។ ហើយអាចបើកឯកសារ .dwg បានដែរ។ កម្មវិធីនេះអាចដំណើរការបាននៅលើ Linux ក៏ប៉ុន្តែមិនមែនប្រើបានដោយឥតគិតថ្លៃឡើយ។ កម្មវិធីនេះចេញដល់កំណែ 11 ហើយ ហើយក៏មានការអភិវឌ្ឍឲ្យកាន់តែល្អជាងមុន ដើម្បីបម្រើទៅដល់អ្នកដែលតែងតែជាវកម្មវិធីនេះយកទៅប្រើ។ ម្យ៉ាងទៀតកម្មវិធីនេះក៏បានប្រើប្រាស់នូវ API របស់កម្មវិធី AutoCAD ដែរ ដូច្នេះលក្ខណៈពិសេសមួយចំនួនរបស់កម្មវិធីនេះ មានភាពស្រដៀងទៅនឹង AutoCAD។ អ្នកអាចទាញយកយកមកសាកប្រើចំនួន៣០ថ្ងៃក៏បាន ហើយក្នុងនោះអ្នកអាចមើលតារាងប្រៀបធៀបតម្លៃរវាងកំណែ (Edition) របស់កម្មវិធីនេះ។ គេហទំព័រដើម៖ Bricsys ។
២. QCAD

QCAD គឺជាកម្មវិធីដែលមានសមត្ថភាពខ្ពស់ក្នុងការគូរប្លង់ 2D នានាដូចជាសំណង់, គ្រឿងចក្រ ជាដើម។ QCAD ក៏ជាកម្មវិធិគិតថ្លៃដែរ។ កម្មវិធីនេះអាចប្រើបាននៅលើ Windows, Mac OS X និង Linux នានាជាច្រើនទៀត។ អ្នកអាចស្វែងយល់បន្ថែម និង ទាញយកសាកល្បងប្រើបាននៅឯ គេហទំព័រដើម។
៣. FreeCAD


FreeCAD គឺជាកម្មវិធីគូរប្លង់ អាចប្រើបានដោយឥតគិតថ្លៃ ដែលពឹងផ្អែកទៅលើ OpenCascade, QT (ជាអ្នកជួយឲ្យកម្មវិធីមួយមានរូបរាងឡើង) និង Python (ជាភាសាកម្មវិធីកុំព្យូទ័រ និង ភាសាកម្មវិធីវ៉ិប)។ អ្នកអាចប្រើកម្មវិធីនេះបាននៅលើ Windows, Mac OS X ព្រមទាំង Linux ដែរ។ បើចង់បានរូបភាពនៃកម្មវិធីទៀត និង ចង់ទាញយក សូមចូលទៅកាន់ គេហទំព័រផ្ទុកឯកសារកម្មវិធី។
៤. VariCAD

កម្មវិធីនេះមានគោលដៅច្បាស់លាស់ គឺផ្នែកគូរប្លង់ខាងផ្នែកម៉ាស៊ីន។ អ្នកអាចគូរបានជា 2D និង 3D ហើយមានឧបករណ៍ជាច្រើន ដែលទាក់ទងនឹងផ្នែកម៉ាស៊ីន។ កម្មវិធីនេះជាគឺជាកម្មវិធីគិតថ្លៃ ហើយអាចប្រើបាននៅលើ Windows និង Linux។ លោកអ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធីនេះបាននៅ លើគេហទំព័រដើម។
៥. CYCAS

នេះជាកម្មវិធី 2D និង 3D ដែលអាចប្រើបាននៅលើ Windows និង Linux ហើយកម្មវិធីនេះមានលក្ខណៈពិសេសសម្រាប់បច្ចេកទេសស្ថាបត្យកម្ម។ កម្មវិធីនេះក៏គិតថ្លៃដែរ។ សូមចូល គេហទំព័រដើម ដើម្បីធ្វើការទាញយក និងស្វែងយល់បន្ថែម។
៦. DraftSight

DraftSight ជាកម្មវិធីគូរប្លង់ 2D ហើយក៏ល្អប្រើដែរ។ កម្មវិធីនេះអាចដាក់ប្រើបាននៅលើប្រព័ន្ធ Linux មួយចំនួនដូចជា Ubuntu, Fedora និង SUSE ជាដើម។ (កន្លងមក IT4U ធ្លាប់បានចុះផ្សាយម្ដងមកហើយ, កម្មវិធីចម្លងគំរូពី AutoCAD ឈ្មោះ ‘DraftSight’)
Comments
240 responses to “កម្មវិធី CAD ដែលល្អៗសម្រាប់ Linux”