Magician File គឺជាកម្មវិធីរុករកមួយដែលអ្នកអាចដំឡើងពីក្រៅបន្ថែមទៀតទៅលើ Mac របស់អ្នក។ ហើយកម្មវិធីនេះមានភ្ជាប់មកជាមួយលក្ខណៈពិសេសមួយចំនួន ដែលមាននៅលើ Windows Explorer ក្នុង Windows 7 ដែលនៅក្នុង Mac Finder មិនមានគ្រប់សោះឡើយ។ លក្ខណៈពិសេសដែល Magician File នាំមកនោះមានដូចជា៖ របារអាសយដ្ឋានថតឯកសារ, របារព្រួញនាំទិស, របារឧបករណ៍ដែលមានដូចជាប៊ូតុង ចម្លងឯកសារ ទម្លាក់ឯកសារ កាត់ឯកសារ លុបឯកសារ ជាដើម, ម្យ៉ាងទៀតគឺការស្វែងរកឯកសារ ដែលប្រកបដោយសមត្ថភាពខ្ពស់។

របារអាសយដ្ឋានថតឯកសារបានផ្ដល់ភាពងាយស្រួលជាច្រើនដល់អ្នក នៅពេលដែលចង់ផ្លាស់ប្ដូរទៅទីតាំងនានា ដែលអ្នកធ្លាប់បានទៅ បានយ៉ាងឆាប់រហ័ស។

ចំណែកការស្វែងរកឯណោះវិញ Magician File បានផ្ដល់ជម្រើស២យ៉ាងឲ្យយើង។ ១គឺ Quick (លឿន) និង ១ Full (ពេញសព្វគ្រប់)។ ជម្រើសទាំងពីរនេះខុសគ្នាត្រង់ថាការស្វែងរកលឿន (Quick) អាចស្វែងករករាល់ឯកសារដែលនៅក្នុងថតបច្ចុប្បន្នប៉ុណ្ណោះ ចំណែកឯកសារ និងថតដែលស្ថិតនៅជ្រៅៗទៀត មិនត្រុវបានស្វែងរកឡើយ។ ចំណែកឯ ការស្វែងរកពេញសព្វ នោះវិញ គឺជាការស្វែងរកទាំងក្នុងថត និងឯកសារដែលស្ថិតនៅជ្រៅៗថែមទៀតផងដែរ។

ម្យ៉ាងទៀតនៅពេលដែលការស្វែងរក បានបង្ហាញលទ្ធផលមកហើយនោះ អ្នកអាចធ្វើការច្រោះលទ្ធផលនោះ តាមតែអ្នកចង់ធ្វើបាន។ ដូចជាការច្រោះយកឈ្មោះណាមួយ, ការច្រោះយកតាមទំហំឯកសារដែលអ្នកបានកំណត់, ការច្រោះយកតាមការកំណត់ពេលវេលាជាក់លាក់ណាមួយ។

ដូច្នេះយើងឃើញថា Magician File ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើ Mac ឲ្យទទួលបាននូវកម្មវិធីមួយដែលមានសមត្ថភាពរហ័ស ងាយស្រួលក្នុងការគ្រប់គ្រងឯកសារទៀតដែរ។ អ្នកអាចទាញយកកម្មវិធីនេះបានដោយឥតគិតថ្លៃ ហើយអាចប្រើបានយ៉ាងស្រួលនៅលើ 10.6 ឡើងទៅ។ ចំណែកឯពណ៌កម្មវិធីទៀតសោត អ្នកក៏អាចធ្វើការផ្លាស់ប្ដូរបានដែរ។
ចុះគំនិតអ្នកទាំងអស់គ្នាវិញ គិតថាកម្មវិធីនេះពិតជាល្អប្រើដែរឬទេ?
[ប្រភពព័ត៌មាន និង រូបភាព៖ AddictiveTips]
Comments
362 responses to “Magician File កម្មវិធីរុករកឯកសារសម្រាប់ Mac មានរចនាបថដូច Explorer ក្នុង Windows 7”