Microsoft Mathematics គឺជា កម្មវិធីកុំព្យូទ័រដែលបង្កើតដោយក្រុមហ៊ុន Microsoft ។ កម្មវិធីនេះអាចអោយសិស្ស និងនិស្សិតរៀនគណិតវិទ្យាដោយខ្លួនឯងបានសម្រាប់ដោះស្រាយសមីការ ដោយមានរបៀបអនុវត្តន៍តាមលំដាប់លំដោយ សន្សឹមៗដែលធ្វើអោយសិស្ស, និស្សិតយល់កាន់តែច្បាស់តាមរយៈការពន្យល់ បង្ហាញពីមូលដ្ឋានគ្រឺះនៃពិជគណិត ធរណីមាត្រ រូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យាថ្នាក់ខ្ពស់។ ថ្មីៗនេះ កម្មវិធីនេះ បានចេញជំនាន់ថ្មីគឺ Microsoft Mathematics 4.0 ដែលមានលក្ខណៈពិសេសៗជាច្រើន។
Microsoft Mathematics 4.0 បានផ្តល់ជាចង្ម្កោមនៃឧបករណ៍គណិតវិទ្យាជាច្រើនដែលជួយសម្រួលដល់សិស្ស និងនិស្សិតក្នុងការធ្វើលំហាត់សាលា និងការអនុវត្តន៍នៅផ្ទះដែលប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស ។ កម្មវិធីនេះ ត្រូវគេបង្កើតឡើងអោយមានលក្ខណៈដូចជាគណនាពិតៗដោយដៃផ្ទាល់របស់អ្នក ហើយការបង្ហាញលទ្ធផលរបស់វាមានលក្ខណៈជាក្រាភិចទាំងអស់ ។ បន្ថែមពីនេះ កម្មវិធីនេះបានរៀបចំឧបករណ៍ ជាលំដាប់លំដោយតាមឋានានុក្រម ដែលធ្វើអោយមានភាពស្រួលក្នុងការប្រើ និងជួយសម្រួលដល់សិស្ស, និស្សិតលើការដោះស្រាយសមីការស្មុគស្មាញ ។

លក្ខណៈពិសេសៗរបស់ Microsoft Mathematics 4.0
- Graphing Calculator ត្រូវបានបង្កើតឡើងប្រកបដោយឧបករណ៍សំខាន់ៗជាច្រើនសម្រាប់ដោះស្រាយសមីការពិបាកៗនិងបញ្ហាវិទ្យាសាស្រ្ត មានដូចជាធរណីមាត្រ សិ្ថតិ ពិជគណិត និងគណិតវិទ្យាថ្នាក់ខ្ពស់ ។ មានលក្ខណៈពិសេសដូចជា
- អាចដោះស្រាយសមីការក្រាភិច
- អាចមើល បង្វិល និងរំកិល ដែលមានទម្រង់ជា 2D ឬក៏ជា 3D ក្រាភិចដែលមានពណ៌ធម្មជាតិ
- អាចដោះស្រាយសមីការគណិតវិទ្យាថ្នាក់ខ្ពស់បានមានដូចជា លីមីត ស្វីត ដេរីវេ និងអាំងតេក្រាល
- សិស្ស និស្សិតអាចធ្វើការផ្លាស់ប្តូរសមីការហើយអាចឃើញ លទ្ធផលប្រែប្រួលភ្លាមៗនៅក្នុងក្រាភិច
- អាចបង្កើតជាអញ្ញាត ដែលអាចរក្សាទុកតម្លៃ ហើយអាចប្រើអញ្ញាត នោះមកគណនាបានទៀតផង។ ដែលជួយអោយចំណេញពេលវេលានៅពេលដោះស្រាយសមីការច្រើនក្នងពេលតែមួយ ។
- អ្នកអាចផ្លាស់ប្តូរ Skin Calculator តាមលក្ខណៈផ្ទាល់ខ្លួន ដែលអ្នកពេញចិត្ត
- Step-by-Step Equation Solves គឺជា វិធីសាស្រ្ត ដែលបង្កើតឡើងដើម្បីជាដំណោះស្រាយសមីការជាជំហានៗ តាមផ្នែកសមីការគណិតវិទ្យាផ្សេងៗជាច្រើន ។
- អាចជួយផ្តល់គន្លឹះដ៏ត្រឹមត្រូវក្នុងការដោះស្រាយសមីការពីជគណិត ឬ គណិតវិទ្យាថ្នាក់ខ្ពស់ ក្នុងទម្រង់ប្រធានបទដ៏ច្បាស់លាស់
- បង្កើនភាពរហ័សរហួន និងភាពស្ទាត់ជំនាញក្នុងការដោះស្រាយសមីការ ។
- Formulas and Equations Library គឺត្រូវបានគេបង្កើតឡើងដើម្បីផ្ទុកនូវរូបមន្តដោះស្រាយសមីការ ។ វាមាចំនួនច្រើនជាងមួយរយរូបមន្តសាមញ្ញដែលដាក់នៅក្នុងទីតាំងតែមួយ ។ មានលក្ខណៈពិសេសដូចជា
- បង្កើនភាពងាយស្រួលក្នុងការប្រើ និងមានភាពឆាប់រហ័សក្នុងការស្វែងរូបមន្តដោះស្រាយសមីការដ៍ត្រឹមត្រូវ
- អាចដោះស្រាយសមីការក្រាភិចបានយ៉ាងងាយ និងឆាប់រហ័សព្រមទាំងយល់បានកាន់តែច្បាស់ដោយប្រើ Graphing Calculator ។
- ជួយបង្កើនសមត្ថភាពក្នុងការអនុវត្តន៍ លំហាត់នៅសាលា និងលំហាត់ដាក់អោយធ្វើនូវផ្ទះ ។
- Triangle Solve គឺជា ឧបករណ៍ក្រាភិចដែលជួយសិស្ស និសិ្សតក្នុងការគូសត្រីកោណ និងបង្កើនភាពយល់ដឹងអំពីទំនាក់ទំនងរវាងសមាសភាពផ្សេងៗ ដើម្បីដោះស្រាយសមីការលំហ សមីការរកតម្លៃ និងរូបមន្ត ។ លក្ខណៈពិសេសដូចជា
- អាចបញ្ជាក់ពីព័ត៌មានដែលត្រូវស្វែងរក
- អាចគូសរូបត្រីកោណដែលអាចផ្លាស់ប្តូរ ឬក៏រំកិលបាន
- អាចប្រើច្បាស់របស់គណិតវិទ្យា ដើម្បីដោះស្រាយរកតម្លៃដែលចង់រក
- Unit Conversion Tool ធ្វើអោយសិស្ស និស្សិតងាយស្រួលក្នុងការបំលែងរង្វាស់នៃឯកត្តាមានដូចជាៈ ប្រវែង ក្រលាផ្ទៃ មាឌ ទម្ងន់ សីតុណ្ហភាព សម្ពាធ ថាមពល អនុភាព ល្បឿន និងពេលវេលា ។
- New ! Ink Handwriting Support អាចអោយសិស្ស និស្សិតសរសេរនូវបញ្ហាសមីការនៅលើ គឺ Microsoft Mathematics បានដោយប្រើបច្ចេកវិទ្យា Tablet និង Ultra-Mobile PCs ។
តម្រូវការប្រព័ន្ធ
- ប្រព័ន្ធប្រតិបតិ្តការ
- Windows 7
- Windows Vista with Service Pack 2 (SP2)
- Windows XP (32-bit) with Service Pack 3 (SP3)
- Windows Server 2003 (32-bit) with Service Pack 2 (SP2)
- Windows Server 2008 with Service Pack 2 (SP2)
- Windows Server 2008 R2 (64-bit)
- ខួរក្បាល
- 500 MHz Pentium processor
- 1 GHz Pentium processor
- អង្គចងចាំ
- 256 MB
- 512 MB
- ទំហំអេក្រង់
- 800 x 600, 256 colors
- 1024 x 768, 32-bit
- កាតក្រាភិច
- Video card ជាមួយ 64 MG of video RAM
- ផ្ទៃទំនេរនៃថាសរឹង
- 65 MB
- កម្មវិធីត្រូវដំឡើង
- Windows Installer 3.1
- Microsoft .NET Framework 3.5 SP1

Comments
288 responses to “លក្ខណៈពិសេសៗរបស់ Microsoft Mathematics 4.0”