Eve Installer គឺជា កម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Ubuntu ដែលអនុញ្ញាតអោយលោកអ្នកដំឡើងកម្មវិធីល្អៗនៅក្នុង Ubuntu 11.04 និង LinuxMint ជាមួយ Eve Install, លោកអ្នកអាចដំឡើងកម្មវិធីដូចជា កម្មវិធីសម្រាប់ប្រព័ន្ធ, ក្រាភិច, ការិយាល័យ, មេឌា, អ៊ិនធើណេត និងរូបរាងដោយគ្រាន់តែចុចលើកម្មវិធីណាដែលអ្នកចង់ដំឡើង ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះអនុញ្ញាតបន្ថែមនូវ repository ដូចជា Medibuntu, getdeb និង Playdeb ។ កាលពីមុនយើងទាញយក និងដំឡើងកម្មវិធីដោយប្រើ Ubuntu Software Center ។ Eve Installer មានសមត្ថភាព និងផ្តល់ភាងាយស្រួលក្នុងការដំឡើងកម្មវិធីនៃ repository និង update source ផងដែរ ។
Repository tab ផ្ទុក repository ជាច្រើនដែលផ្តល់ភាពងាយស្រួលដោយគ្រាន់ចុចលើវា ហើយយើងអាចទាញយកកញ្ចប់ (package) នៃ Source ទាំងនោះ ។
ដូចគ្នាដែរ យើងអាចទាញយក Back package ដូចជា compressors, Adobe Air, Dropbox, Flash play និងកម្មវិធីដទៃទៀតពី Basics tab
System Tools tab សម្រាប់ធ្វើការដំឡើងកម្មវិធីដែលពាក់ព័ន្ធប្រព័ន្ធដែលមានដូចជា Google Gadgets, GNome Do, Grub Customizer និងកម្មវិធីដទៃផ្សេងទៀត ។ ក្រៅពី System Tools tab មាន tab ដូចជា Graphics, Office, Multimedia, Internet, Appearance, Games និង Desktop tabs សម្រាប់ធ្វើការដំឡើងកម្មវិធីដែលមានប្រយោជន៍ដែលមានដូចជា Skype, Pidgin, Google Chrome, Adobe Reader, Office Live និងកម្មវិធីដទៃផ្សេង ។
ដើម្បីដំឡើងកម្មវិធី យើងគ្រាន់ចុចលើកម្មវិធីណាមួយ នៅក្នុងបញ្ជី និងចុចលើ Apply បន្ទាប់មកកញ្ចប់នឹងធ្វើការដំឡើងតាម Terminal ដោយស្វ័យប្រវត្តិ




Comments
9 responses to “ដំឡើង Essentials Packages នៅក្នុង Ubuntu ជាមួយ Eve Installer”