បើអ្នកមានគណនី Gmail ពីរ ឬ ច្រើនជាងនេះ ដែលសម្រាប់បំពេញការងាររបស់អ្នកផ្សេងៗពីគ្នានោះ អ្នកនឹងធ្វើការបិទគណនីមួយ រួចបានបើកគណនីមួយ ជាហេតុនាំឲ្យមានការពិបាកខ្លាំងណាស់ ព្រមទាំងយឺតយ៉ាវដែរ។ តែតាមពិតទៅនៅក្នុង Gmail បានបង្កើតលក្ខណៈពិសេសមួយ ដែលអនុញ្ញាតឲ្យអ្នក ធ្វើការបើកគណនី Gmail របស់អ្នក ច្រើនក្នុងពេលតែមួយ ដោយមិនមានបញ្ហា។ ហើយអាចប្រើសេវាកម្ម Google មួយចំនួនធំទៀត ដោយឡែកផ្សេងពីគ្នាដែរ។ ដូច្នេះដើម្បីបើកគណនី Gmail ច្រើនក្នុងពេលតែមួយនោះ ខ្ញុំនឹងបង្ហាញអ្នកនូវវិធីដូចខាងក្រោមនេះ។
ជាដំបូង សូមបើកគណនី Gmail ណាមួយរបស់អ្នកសិន បន្ទាប់មកសូមចូលទៅកាន់ Account settings

ជាបន្ទាប់មកទៀត សូមស្វែងរកពាក្យ Multiple sign-in ហើយចុចលើពាក្យ edit
សូមចុចយក On – Use multiple Google Accounts in the same web browser ។ ហើយនៅចំណុចខាងក្រោមនោះ (ក្នុងប្រអប់ពណ៌លឿង) សូមចុចយកទាំងអស់។ ហើយចុងក្រោយគេ គឺចុចលើពាក្យ Save ដើម្បីរក្សាទុកការកែប្រែនេះ។

នៅពេលដែលអ្នករក្សាទុករួចហើយ ចាំបាច់ត្រូវតែភ្ជាប់ចេញ (Sign out) ជាមុនសិន ហើយសូមភ្ជាប់ចូល (Sign in) ឡើងវិញ។ ការធ្វើបែបនេះ ដើម្បីឲ្យការកែប្រែ មានសកម្មភាព បើមិនដូច្នោះទេ អ្នកមិនអាចប្រើបានឡើយ។
នៅពេលដែលភ្ជាប់ចូលរួចហើយ សូមចុចបើកម៉ឺនុយ Profile នៅលើរបារខាងលើ ហើយរើសយក Switch account

ហើយជាបន្តទៀតសូមរើសយក Sign in to another account…

ជាចុងក្រោយសូមបំពេញព័ត៌មានគណនីមួយទៀត ហើយចុច Sign in

ពេលនេះអ្នកអាចប្រើគណនី Gmail ច្រើនក្នុងពេលតែមួយ ហើយដាច់ដោយឡែកពីគ្នាគ្មានបញ្ហា។
សូមបញ្ជាក់ថាគណនីណាបើកមុន ជាគណនីទី១ គណនីបើកបន្ទាប់ គឺជាគណនីទី១ ២ ៣ ៤………..
ចំណាំ៖ នៅពេលដែលអ្នកបើកដំណើរការលក្ខណៈពិសេសនេះហើយ សូមពិនិត្យមើល URL ក្នុងរបារអាសយដ្ឋាន។ គណនីដែលជាគណនីទី១ គឺមាន URL ដូចនេះ៖ http://mail.google.com/mail/u/0 , ចំណែកគណនីទី២ មាន URL ដូចនេះ៖ http://mail.google.com/mail/u/1


Comments
15 responses to “បើកគណនី Gmail ច្រើនក្នុងពេលតែមួយ និងក្នុងកម្មវិធីរុករកអ៊ីនធ័រណិតតែមួយ”