ដើម្បីបម្រុងទុកទិន្នន័យ (Backup) ទិន្នន័យ Google+ របស់អ្នក អ្នកអាចធ្វើបានជាមួយនឹង Google Takeout។ Google Takeout អាចឲ្យអ្នកបម្រុងទុកទិន្នន័យដែលមានប្រើនៅក្នុង Google+ របស់អ្នក មានដូចជា៖
- +1s
- Buzz
- ឈ្មោះទាក់ទង (Contacts) និង រង្វង់ (Circles)
- Picasa Web Albums
- Profile
- Stream
ក្នុងចំណោមចំណុចខាងលើនោះ អ្នកអាចធ្វើការរើសយកតែអ្វីខ្លះ ដែលអ្នកចង់បានក៏បានដែរ ដោយមិនបាច់រើសយកទាំងអស់ឡើយ។

របៀបបម្រុងទុក
១. ជាដំបូងសូមចូលទៅកាន់គេហទំព័រ Google Takeout
២. នៅផ្នែកខាងលើនៃទំព័រ អ្នកនឹងឃើញប៊ូតុង ៣គឺ៖
- All of your data (ទាញយកគ្រប់ប្រភេទទិន្នន័យ)
- Choose service (ទាញយកប្រភេទទិន្នន័យ ជាក់លាក់ណាមួយ)
- Downloads (ទាញយកកញ្ចប់បម្រុងទុក តាមកាលបរិច្ឆេទដែលអ្នកបានខ្ចប់)
៣. ពេលដែលអ្នករើសប្រភេទទិន្នន័យរួចហើយ សូមចុចលើប៊ូតុង CREATE ARCHIVE
៤. នៅពេលដែលអ្នកចុចប៊ូតុង CREATE ARCHIVE ហើយនោះ, ការខ្ចប់ទិន្នន័យបម្រុងទុក នឹងចាប់ផ្ដើមដំណើរការ។ នៅពេលដែលរួចរាល់ហើយ អ្នកនឹងឃើញប៊ូតុងទាញយក ពណ៌ខៀវដើម្បីទាញយកទុក។
អក្សរខ្មែរយូនីកូដ ហាក់បីដូចជាដើរមិនស្រួលសោះ នៅពេលដែលខ្ចប់បម្រុងទុក។ ពេលពន្លាចេញពីកញ្ចប់ឯកសារបម្រុងនោះ នឹងឃើញអក្សររញ៉េរញ៉ៃមើលមិនយល់។
Comments
6 responses to “បម្រុងទុកទិន្នន័យ Google+ របស់អ្នកដោយប្រើ Google Takeout”