ការប្រើប្រាស់ Wireless ពេលបច្ចុប្បន្ននេះមានការពេញនិយម ណាមួយវាបានបង្ករភាពងាយស្រួល មិនបាច់អូសខ្សែ ហើយចំនេញពេលទៀតផង ។ តែរឿងមួយទៀតនោះដែលពីបាកនោះគឺការ Connect តែងតែមានបញ្ហាផ្សេងៗ ដូចនេះខ្ញុំបានលើកយក របៀបចែកការភ្ជាប់ Wireless តាមរយៈ USB Drive៖
របៀបចូល៖
- Control Panel –> View Network Status And Tasks

- រើសយក Manage wireless networks.

- សូមជ្រើរើស wireless network ដែលអ្នកចង់ចែករំលែកជាមួយ USB drive ហើយចុចស្ដាំយកពាក្យ Properties.

- ចេញផ្ទាំងមួយ រើស “Copy this network profile to a USB flash drive“មានក្នុងរូបស្រាប់

- ដោត USB ចូលសម្រាប់ផ្ទុកទិន្ន័យ

- ចុចប៊ូតុង Next សម្រាប់ចម្លងទិន្ន័យចូល USB

- អ្នកអាចដាក់ USB រួចដំណើរការ EXE file ដែលមានឈ្មោះថា setupSNK.EXE ចេញពី USB Flash drive រួចដំណើរការរហូតចប់ជាការស្រេច
ប្រភព៖ maketecheasier.com
Comments
288 responses to “របៀបចែកការភ្ជាប់ Wireless តាមរយៈ USB Drive”