ប្រសិនបើអ្នកមិនបានពិនិត្យ និងរកវិធីសុវត្ថិភាពទេនេះ កុំព្យូទ័រអ្នកនឹងងាយទទួលរងនូវការវាយប្រហារផ្សេងៗ។ មានកម្មវិធីមេរោគមួយចំនួនជាច្រើនដែលបន្លំខ្លួន បើសិនយើងមិនបានពិនិត្យ ឬមានវិធានការសម្រាប់ការពារនោះទេ កុំព្យទ័រអ្នកច្បាស់ជារងគ្រោះ។ ខាងក្រោមជាចំនុចខ្លះសម្រាប់ការការពារកុំព្យទ័ររបស់លោកអ្នក៖
ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគរបស់អ្នក
អ្នកត្រូវប្រើប្រាស់កម្មវិធីកម្វាត់មេរោគ ណាមួយដែលអ្នកទុកចិត្ត មានអជ្ងាបណ្ឌត្រឹមត្រូវ ។ អ្នកត្រូវធ្វើការងារ Scan កម្មវិធី ឬទីតាំងណាដែលអ្នកសង្ស័យជាប់ជានិច្ច។

ពិនិត្យ Digital Signatures
មាន files របស់ Software មួយចំនួន ដែលបានប្រភព ក្រុមហ៊ុន ស្ថាប័ណសម្រាប់ផលិត Software ច្បាស់លាស់ នោះ File នោះនិងមានអត្ដសញ្ញាណច្បាស់លាស់ដែរ ផ្ទុយទៅវិញ បើសិន File នោះគ្មានអត្តសញ្ញាណច្បាស់លាស់ ពេលយើងដំណើរការវាអាចប្រឈមមុខ និងគ្រោះថ្នាក់។ តើធ្វើដូចម្ដេចបានដឹងអំពីអត្តសញ្ញាណ?
ចុចស្ដាំលើ file រើសយកពាក្យ “Properties”:

ចុចលើ Tab Digital Signatures នោះអ្នកអាចឃើញព័ត៌មានរបស់ឯកសារនោះ

ដូចអ្នកបានឃើញអ្នកទទួលខុសត្រូវគឺ “RealVnc Limited“
ការបង្កើត Restore Point
គ្រប់ពេលទាំងអស់អ្នកអាចរងការវាយប្រហាជាមួយកំព្យូទ័ររបស់អ្នក ដូចនេះអ្នកត្រូវបង្កើត restore point ។ ហេតុអ្វីអ្នកត្រូវ restore point? ព្រោះថា restore point អាចហៅការកំណត់ ទាំងនោះត្រឡប់ មកភាពដើមវិញតាមរយៈ restore Recovery។
ចុច Start វាយ “create restore point” រើសកម្មវិធីដូចរូបបង្ហាញ:

ត្រង់ System Protection Tab សូមចុចលើ “Create” ជាការស្រេច:

ការបង្កើត User ក្រោមលក្ខខណ្ឌ
ជាធម្មតាក្នុង Windows 7 មាន user ជាលក្ខណ administration និង Standard ។ ដូចនេះ បើសិនអ្នកប្រើប្រាស់ធ្វើការធម្មតា ឬដាក់អោយអ្នកប្រើប្រាស់ធម្មតា អ្នកកំណត់ត្រឹមតែ Standard បានហើយ ខាងក្រោមនេះជាការកំណត់ ឬបង្កើត User Account Standard ថ្មី៖
ចុច Start វាយ “user accounts” ហើយរើសយក Add or Remove user accounts :

រើស “Create a new account“:

វាយ និងបំពេញតាមរូបភាពដាក់អោយ ឧទាហរណ៍៖ “Standard user” រួចចុច “Create account“:

ការការពារពី Internet
មានមេរោគច្រើនណាស់ដែលមានប្រភពពីអ៊ីនធឺណិត ដូចនេះអ្នកត្រូវកំណត់វែបសាយណាដែលជាប្រភេពមានការវាយប្រហាពីមេរោគតាមអ៊ីនធឺណិត សូមចូលដូចខាងក្រោម៖
ចុច Start វាយ “windows firewall advanced“.

ចូលទៅ៖ “Outbound Rules” រួចចេញផ្ទាំងដូចខាងាក្រោម រួចជ្រើសរើសយក “New Rule…“ដូចរូប៖

ចុចត្រង់ program រួចចុច next:

រើសយក “Block the connection” ហើយចុច next ជាការស្រេច

នេះគ្រាន់តែជាចំនុចខ្លះៗប៉ុណ្ណោះសម្រាប់អ្នកធ្វើការការពារសុវត្ថិភាពរបស់កំព្យូទ័ររបស់អ្នក។
[ប្រភពព័ត៌មាន៖ maketecheasier]
Comments
3 responses to “៥ ចំនុចការពារសុវត្ថិភាពកុំព្យូទ័រអ្នក”