ដូចលោកបានដឹងស្រាប់ហើយថា Facebook បានដាក់ដំណើរការប្រអប់ជជែកកម្សាន្តថ្មី ក្នុងនោះមានដូចជារបារបង្ហាញមិត្តភ័ក្ត្រនៅលើបណ្ដាញ (online) ដែលនៅជួរខាងស្ដាំ ជាដើម។ នៅក្នុងរបារនោះអ្នកនឹងឃើញមិត្តដែលនៅលើបណ្ដាញ (online), មិត្តនៅក្រៅបណ្ដាញ (offline) និងមិត្តដែលមិនមានសកម្មភាព (idle)។ ក្នុងចំណោមមិត្តដែលមិនមានសកម្មភាព និងមិត្តនៅក្រៅបណ្ដាញនោះ អ្នកអាចធ្វើការលាក់ ដោយមិនឲ្យបង្ហាញបាន ជាមួយនឹងកម្មវិធីបន្ថែមមួយឈ្មោះ FB Chat Bully ដែលអាចប្រើបាននៅលើ Google Chrome និង Facebook។

កម្មវិធីនេះមិនមែនមានតែតួនាទីមួយឡើយ, FB Chat Bully មានតួនាទីសរុប ៦៖

- បិទ (minimize) របារជជែក នៅពេលផ្ទុកទំព័រ (load page)
- លាក់ប្រអប់ជជែក ដែលស្ថិតនៅខាងឆ្វេង
- លាក់រូបមិត្តភ័ក្ត្រ
- លាក់រូបតំណាងស្ថានភាព (status icon)
- លាក់មិត្តនៅក្រៅបណ្ដាញ
- លាក់មិត្តដែលមិនមានសកម្មភាព
អ្នកអាចទាញយកកម្មវិធីនេះបាននៅលើគេហទំព័រ Facebook Chat Bully
Comments
337 responses to “FB Chat Bully លាក់មិត្តក្រៅបណ្ដាញក្នុងប្រអប់ជជែក Facebook”