
ជាមួយនឹង Ubuntu 11.04 បានបញ្ចូល Unity គឺជា Desktop Environment ថ្មីមួយដែលត្រូវបានអភិវឌ្ឍឡើងដោយ Canonical ។ Unity មានរូបរាងស្រស់ស្អាត និងទាក់ទាញសម្រាប់អ្នកប្រើប្រាស់ Ubuntu ។ លោកអ្នកក៏ដំឡើង Gnome កំណែទី ៣ នៅក្នុង Ubunut 11.04 ដោយដំឡើងតាម PPA ។ បើសិនលោកអ្នកចង់ស្វែងយល់ពី Desktop Environment ចុចទីនេះ ។
ខាងក្រោមនេះជារូបភាពរបស់ Gnome 3 នៅក្នុង Ubuntu 11.04 Natty Narwhal ដោយប្រើ PPA
របៀបដំឡើង Gnome3 នៅក្នុង Ubuntu ដូចខាងក្រោមនេះ៖
ដំបូងសូមបើក Terminal រួចវាយ
sudo apt-add-repository ppa:ubuntugnometeam/gnome3 sudo apt-add-repository ppa:ubuntugnometeam/ppa-gen sudo apt-get update
បន្ទាប់មកវាយ
sudo apt-get install ugr-desktop-g3 sudo apt-get dist-upgrade
ចុងបញ្ចប់ចាប់ផ្តើមកុំព្យូទ័រឡើងវិញ
[ប្រភពព័ត៌មាន៖ compixels]
សូមបញ្ជាក់ថា ការដំឡើងនេះមិនបានពេញលេញឡើយ ហើយអាចនឹងទទួលបានបញ្ហាមួយចំនួន។ ពេលដំឡើងរួចជួនណាអ្នកមិនអាចបើកប្រើ Unity បានឡើយ។ ដូច្នេះសូមច្បាស់ក្នុងចិត្តអ្នកថា អ្នកពិតជាចង់ដំឡើង ហើយហ៊ានប្រឈមមុខនឹងបញ្ហាដែលនឹងកើតមានឡើង។ អរគុណ

Comments
2 responses to “ដំឡើង Gnome3 នៅក្នុង Ubuntu 11.04”