PlayOnLinux ជាកម្មវិធីពឹងផ្អែកលើ Wine ហើយដើរនៅលើ Linux ដែលអនុញ្ញាតឲ្យអ្នកដំឡើងកម្មវិធីមួយចំនួនដែលបានធ្វើឡើងសម្រាប់តែ Windows ឲ្យប្រើបានផងដែរនៅលើ Linux បានយ៉ាងងាយស្រួល។
កម្មវិធីណាខ្លះអាចប្រើតាម PlayOnLinux បាន?
មានកម្មវិធីដែលមានប្រជាប្រិយភាពជាច្រើន ដែលអ្នកអាចធ្វើការដំឡើងបានតាមរយៈ PlayOnLinux ដូចជា៖
- ហ្គេម (Counter Strike; Age Of Empire កំណែ 1, 2, និង 3; ….. )
- កម្មវិធីរដ្ឋបាល (Microsoft Office ជំនាន់ ២០០០ , ២០០៣, ២០០៧, ២០១០; Adwords Editor; …..)
- កម្មវិធីស្ថាបនា (AutoCAD ជំនាន់ ២០០០, ២០០២, ២០០៤, ២០០៥, ២០០៦, ២០០៨; Flash 8; …..)
- កម្មវិធីអ៊ីនធ័រណិត (Google Chrome; Mozilla Firefox; IE 6 និង 7; ApexDC; Safari; …..)
- កម្មវិធីពហុកម្សាន្ត (iTune កំណែ ៧ និង ១០; Windows Media Player; Guitar Pro 5; …..)
- កម្មវិធីរចនារូប (Adobe Photoshop CS4; …..)
ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀត។
លក្ខណៈពិសេសនៃ PlayOnLinux
- អ្នកមិនចាំបាច់មានអាជ្ញាប័ណ្ណ Windows® ដើម្បីប្រើ PlayOnLinux ឡើយ
- PlayOnLinux ជាកម្មវិធីប្រើបានដោយឥតគិតថ្លៃ
- PlayOnLinux ប្រើភាសា Bash និង Python
- PlayOnLinux ពឹងផ្អែកទៅលើ Wine
ដំឡើង PlayOnLinux
អ្នកអាចដំឡើង PlayOnLinux បាននៅលើប្រព័ន្ធប្រតិបត្តិការ Linux ជាច្រើនដួចជា៖ Archlinux, Debian, Fedora, Frugalware, Generic, Gentoo, Mandriva, NuTyX, Opensuse, Pardus, Sabayon, Ubuntu ។
អ្នកអាចមើលការដំឡើងបាននៅលើ គេហទំព័រដើម។



Comments
263 responses to “ដំឡើងកម្មវិធី Windows ជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Linux របស់អ្នកតាមរយៈ PlayOnLinux”