នាពេលថ្មីៗនេះ Gimp បានផ្សាយចេញកំណែមិនស្ថិតស្ថេរ (unstable) ២.៧.៣ ដែលមានបញ្ចូលនៅលក្ខណៈពិសេសជាច្រើនដូចជា៖
- ក្រុមស្រទាប់ (Layer Group)
- ចាក់សោរការពារស្រទាប់ ពុំឲ្យមានការកែប្រែ
- ធ្វើឲ្យប្រអប់ឧបករណ៍ (Tools box) និងផ្ទាំងបង្ហាញរូប ស្ថិតនៅជាប់គ្នា ដោយមិននៅដាច់ពីគ្នាដូចមុនទៀតឡើយ។ ដើម្បីបើកលក្ខណៈពិសេសនេះគ្រាន់តែចុចលើ Windows -> Single-Window Mode
- ការគ្រប់សម័យវេលា (Session Management)
- អភិវឌ្ឍបន្ថែមលើការកែសម្រួលការវាយអក្សរ
- និងលក្ខណៈពិសេសជាច្រើនផ្សេងទៀត បើអ្នកចង់ដឹងបន្ថែមនូវការកែប្រែនានាតាំងពីកំណែ ២.៧.២ សូមអាននៅ៖ http://developer.gimp.org/NEWS
លក្ខណៈពិសេសមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ នៅត្រង់ចំណុចទី៣។ កាលពីមុនប្រអប់ឧបករណ៍ និងផ្ទាំងរូបភាព នៅដាច់ពីគ្នា មិននៅជាប់គ្នាដូច Photoshop អ្វីឡើយ។ តែនៅក្នុងកំណែក្រោយៗនេះ Gimp បានអភិវឌ្ឍខ្លួនឲ្យអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួល ដូច្នេះក៏បានបន្ថែមនូវលក្ខណៈពិសេសនោះឡើង។ បើសិនជាប្រអប់ឧបករណ៍ និងផ្ទាំងបង្ហាញរូបនៅជាប់គ្នាបែបនេះ គឺយើងពិតជាងាយស្រួលក្នុងការរចនារូបបានល្អ និងងាយស្រួលជាងមុនពិតមែន។
កំណែស្ថិតស្ថេរ (stable) បន្ទាប់របស់ Gimp គឺ ២.៨ នឹងត្រូវផ្សាយចេញនៅឆ្នាំក្រោយនេះ។ សង្ឃឹមថានៅកំណែស្ថិតស្ថេរដែលនឹងចេញផ្សាយនៅពេលខាងមុខនោះ Gimp នឹងបន្ថែមនូវលក្ខណៈពិសេសឲ្យបានច្រើនទៀត ដើម្បីឲ្យប្រែក្លាយខ្លួនជាកម្មវិធីរចនារូបដ៏ជំនាញមួយ។
ដំឡើង Gimp 2.7.3
អ្នកអាចធ្វើការដំឡើង Gimp បានតាមរយៈទីតាំងផ្ទុក PPA ៖
sudo apt-add-repository ppa:matthaeus123/mrw-gimp-svn sudo apt-get update sudo apt-get install gimp
[ប្រភពព័ត៌មាន៖ OMG! Ubuntu]

Comments
10 responses to “Gimp ចេញកំណែថ្មី អាចឲ្យប្រអប់ឧបករណ៍ និងផ្ទាំងបង្ហាញរូប ស្ថិតនៅជាប់គ្នា”