![]()
អវតារ (Avatar) នៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា (IT) មានន័យថា ជារូបសម្រាប់កំណត់អត្តសញ្ញាណរបស់នរណាម្នាក់។ តែអវតារខ្លះមិនបានដើរនៅគ្រប់គេហទំព័រឡើយ ពេលខ្លះនៅក្នុងគេហទំព័រមួយចំនួនគឺយើងប្រើរូបផ្សេង ហើយពេលយើងទៅគេហទំព័រមួយទៀតស្រាប់តែគេឲ្យដាក់រូបផ្សេង។ តែតាមគំនិតនៃអ្នកប្រើអ៊ីនធ័រណិតមួយចំនួនធំ គឺចង់ឲ្យមានរូបមួយ ដូចៗគ្នាទាំងអស់ ហើយបង្ហាញគ្រប់ទីកន្លែង។ ដូច្នោះហើយទើបសាជីវកម្ម Automattic បានបង្កើតនូវសេវាកម្មមួយឈ្មោះថា Gravatar ដែលត្រូវបានដាក់ឲ្យប្រើ និងដំណើរការគ្រប់ទីកន្លែងក្នុងអ៊ីនធ័រណិតទូទាំងពិភពលោក។
ក្រាវតារ ឬ Gravatar បានជួយសម្រួលដល់អ្នកទាំងអស់គ្នា ក្នុងការកំណត់អត្តសញ្ញាណខ្លួនអ្នក ដោយភ្ជាប់ជារូបភាពមួយដែលដើរតាមអ៊ីមែលរបស់អ្នក ហើយនឹងបង្ហាញ នៅពេលដែលអ្នកធ្វើការដាក់មតិនៅក្នុងគេហទំព័រណាមួយ ឬក៏ដាក់យោបល់អ្វីទៅលើវេទិកាវ៉ិបណាមួយនោះ ក្រាវតារនឹងបង្ហាញអវតាររបស់អ្នក នៅក្បែរឈ្មោះរបស់អ្នកជាក់ជាមិនខាន។
ឧទាហរណ៍នៅក្នុងគេហទំព័រ IT4U នេះស្រាប់, នៅក្រោមគ្រប់អត្ថបទតែងមានប្រអប់ដាក់មតិ ដូច្នេះបើអ្នកមិនទាន់មានបានកំណត់រូបរបស់អ្នក ក្នុងក្រាវតារទេ នៅពេលដាក់មតិនោះអ្នកនឹងទទួលបានរូបស្រមោលមនុស្សម្នាក់នៅក្បែរឈ្មោះអ្នក (សម្រាប់ការដាក់មតិតាម អ៊ីមែល)។
![]()
ដូច្នេះសរុបមកវិញ ក្រាវតារ មានតួនាទីបង្ហាញរូបអវតាររបស់អ្នកគ្រប់ទីកន្លែង ទូទាំងពិភពលោក ហើយដើរតាមអ៊ីមែលរបស់អ្នកគ្រប់ពេលវេលា។ ដើម្បីចូលទៅបង្កើតអវតារដែលដំណើរការគ្រប់ទីកន្លែងជុំវិញពិភពលោកតាមរយៈ ក្រាវតារ នោះសូមចូលទៅកាន់៖ http://gravatar.com/ ។ សូមបញ្ជាក់ផងដែរថា Automattic បានបង្កើតសេវាកម្មជាច្រើននៅលើអ៊ីនធ័រណិត ក្នុងនោះក៏មានការបង្កើតប្រព័ន្ធគ្រប់គ្រងមាតិកា WordPress (.com និង .org) ដែរ។
បើអ្នកចង់ដឹងអំពីរបៀបបង្កើតនោះ សូមដាក់មតិខាងក្រោមនេះ ដើម្បីឲ្យយើងខ្ញុំបានដឹង និងរៀបចំអត្ថបទជូនអ្នកនៅពេលខាងមុខ។
គេហទំព័រ ក្រាវតារ ក៏ត្រូវបានបកប្រែទៅជាភាសាខ្មែរដែរ។
Comments
8 responses to “Gravatar ជាអវតារដែលត្រូវបានគេទទួលស្គាល់ជុំវិញពិភពលោក”