ជាទូទៅអ្នកប្រើប្រាស់ប្លក់ WordPress គាត់មិនបានចាប់អារម្មណ៍ប៉ុន្មានទេ អំពីការដាក់វីដេអូ (ពី Youtube) និងដាក់ឯកសារសម្លេងទៅក្នុងអត្ថបទប្រកាសន៍របស់គាត់ ហើយពេលគាត់ចង់ដាក់ក៏ប៉ុន្តែមិនដឹងអំពីរបៀបដាក់សោះ។ ដូច្នេះដើម្បីឲ្យមានភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ប្លក់ WordPress ខ្ញុំសូមនាំជូននូវរបៀបដាក់ឯកសារសម្លេង (mp3) និងវីដេអូពី Youtube ទៅដាក់នៅក្នុងអត្ថបទប្រកាសន៍ប្លក់ WordPress របស់អ្នក។
ការដាក់ជាឯកសារចម្រៀង និងវីដេអូ អាចជួយឲ្យអ្នកងាយស្រួលដល់អ្នកអានប្លក់របស់អ្នក មិនបាច់ចូលទៅកន្លែងផ្សេង ដូចជាពេលអត្ថបទអ្នកស្ដីអំពីចម្រៀង តែអ្នកមិនដឹងថាដាក់ចម្រៀង ឬ វីដេអូពី Youtube បែបណា មានតែដាក់តំណឲ្យទៅកាន់ទំព័រផ្សេងប៉ុណ្ណោះ។ តែបើអ្នកអានលំនាំខាងក្រោមនេះហើយ អ្នកនឹងអាចដាក់ឯកសារចម្រៀង និងវីដេអូពី Youtube បានភ្លាមៗនៅក្នុងអត្ថបទប្រកាសន៍ WordPress របស់អ្នក។
១. ដាក់ឯកសារសម្លេង
ដើម្បីដាក់ឯកសារសម្លេង ទៅក្នុងអត្ថបទរបស់អ្នក អ្នកត្រូវតែច្បាស់ថាតំណភ្ជាប់ទៅកាន់ឯកសារនោះ ជាតំណភ្ជាប់ផ្ទាល់ (direct link) ឧទាហរណ៍៖ http://it4ug.net/sound_folder/Viyoulong%20Snehha.mp3 ។ ពេលដែលអ្នកមានតំណភ្ជាប់ផ្ទាល់ទៅកាន់ឯកសារសម្លេងនោះ សូមដាក់កូដមួយនេះទៅក្នុងអត្ថបទរបស់អ្នក។
[latex] [ [/latex]audio តំណភ្ជាប់ផ្ទាល់ទៅកាន់ឯកសារសម្លេង [latex] ] [/latex]
ឧទាហរណ៍៖
អ្នកអាចមានតំណភ្ជាប់បែបនោះ លុះត្រាអ្នកមានកន្លែងផ្ទុកឡើងនូវឯកសារសម្លេងរបស់អ្នកសិន។ ខ្ញុំសុំណែនាំគេហទំព័រពីរបី សម្រាប់ដាក់ឯកសារសម្លេងរបស់អ្នក៖
អ្នកក៏អាចបង្ហោះផ្ទាល់នៅលើប្លក់ WordPress (.com) របស់អ្នកដែរ តែលុះត្រាអ្នកទិញសេវាកម្មផ្ទុកឡើងឯកសារសម្លេងជាមុនសិន។ ហើយក្រៅពីគេហទំព័រខាងលើទាំងពីរនោះ បើអ្នកចេះប្រើ Hosting ឥតគិតថ្លៃក៏កាន់តែល្អដែរ។
២. ដាក់វីដេអូពី Youtube
ចំពោះការដាក់វីដេអូវិញនោះ ក៏មិនមានការពិបាកដែរ។ គ្រាន់តែចម្លងនូវតំណភ្ជាប់ទៅកាន់ទំព័រវីដេអូនោះលើ Youtube ហើយដាក់ក្នុងចន្លោះ [ ] ជាការស្រេច។
[latex] [ [/latex]youtube តំណភ្ជាប់ផ្ទាល់ទៅកាន់វីដេអូលើទំព័រ Youtube [latex] ] [/latex]
ឧទាហរណ៍៖ [latex] [ [/latex]youtube http://www.youtube.com/watch?v=maeaJgLq0qo [latex] ] [/latex]
[youtube http://www.youtube.com/watch?v=maeaJgLq0qo ]
កំណត់ចំណាំ៖ សម្រាប់អ្នកប្រើលើសេវា WordPress.com អាចប្រើបានភ្លាម។ ចំណែកអ្នកប្រើ WordPress ឯកជន (wordpress.org) ត្រូវដំឡើង Jetpack ជាមុនសិន។


Comments
327 responses to “ដាក់ឯកសារសម្លេង និងវីដេអូពី Youtube ទៅលើប្លក់ WordPress របស់អ្នក”