
ជាទូទៅនៅពេលដែលយើងស្ថាបនាគេហទំព័រអ្វីមួយ ភាគច្រើនយើងធ្វើឡើងនៅក្នុងកុំព្យូទ័រ។ តែអ្នកមិនដឹងទេថា បើអ្នកបើកគេហទំព័ររបស់អ្នកនៅក្នុងទូរស័ព្ទវិញ តើនឹងមានរូបរាងដូចម្ដេចទៅវិញ? អ្នកនឹងពិបាកស្វែងរកទូរស័ព្ទមកសាកល្បងដូចជា iPhone, HTC ជាដើម។ តែពេលនេះអ្នកអាចប្រើកម្មវិធី Mobilizer សម្រាប់បើកមើលស្ថានភាពគេហទំព័ររបស់អ្នក នៅក្នុងទូរស័ព្ទបានចំនួន ៤ ប្រភេទ មានដូចជា៖
- Palm Pre
- HTC Evo
- Blackberry Storm
- iPhone 4
អ្នកអាចបើកមើលគេហទំព័ររបស់អ្នក ក្នុងប្រភេទទូរស័ព្ទផ្សេងៗគ្នាក្នុងពេលតែមួយក៏បាន ដោយមិនមានបញ្ហា។
លក្ខណៈពិសេស
- កម្មវិធីនេះត្រូវបានស្ថាបនាឡើងដោយផ្អែកលើប្រព័ន្ធកម្មវិធី Adobe Air, ដូច្នេះអ្នកត្រូវប្រាកដថាបានដំឡើង Adobe Air ក្នុងកុំព្យូទ័ររបស់អ្នករួចហើយ ទើបអាចដំឡើងកម្មវិធីនេះ។
- ដោយសារតែកម្មវិធី Mobilizer ផ្អែកលើប្រព័ន្ធកម្មវិធី Adobe Air នោះអ្នកអាចយកទៅប្រើបានទាំងនៅលើ Mac OS, Windows និង Linux។
- អ្នកអាចធ្វើការផ្ដិតយកស្ថានភាពគេហទំព័ររបស់អ្នកនៅក្នុងប្រភេទទូរស័ព្ទនិមួយៗ ជាប្រភេទរូប PNG។
- អាចទទួលបានការអាប់ដេតលឿនតាមរយៈ Adobe Air
អ្នកអាចធ្វើការទាញយកបានតាមរយៈតំណខាងក្រោម៖

Comments
302 responses to “Mobilizer កម្មវិធីមើលស្ថានភាពគេហទំព័ររបស់អ្នកក្នុងទូរស័ព្ទ”