Java គឺជាភាសាកុំព្យូទ័រ (Programming Language) ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Sun Microsystems ហើយចាប់បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៥ ។ ភាសា Java អាចដំណើរការបានគ្រប់ប្រព័ន្ធប្រតិបត្តិការ ដូចជា Windows, Mac OS, និង Linux ។ ភាសា Java ត្រូវបានអភិវឌ្ឍន៍ចេញពី ភាសា C និង C++ ដែលផ្តោតទៅលើលក្ខណៈ Object Oriented Programming ផងដែរ។ បើសិនជាលោកអ្នកចង់ដំឡើង Java នៅក្នុង Ubuntu 11.04 នោះ ។ លោកអ្នកដំឡើងត្រូវបន្ថែម Personal Package Archives (PPA) នៅក្នុង Ubuntu 11.04 ដោយតាម Command Line ដោយដំឡើងទាំង Java Runtime Environment (JRE) និង Java Development Kit (JDK) ។
របៀបដំឡើង Java នៅក្នុង Ubuntu 11.04
១. ដំឡើង JRE
ដំបូងបើក Terminal
sudo add-apt-repository ppa:ferramroberto/java
sudo apt-get update
sudo apt-get install sun-java6-jre sun-java6-plugin
២. ដំឡើង JDK
sudo apt-get install sun-java6-jdk