Adobe Flash គឺជាកម្មវិធីមួយសម្រាប់បង្កើតរូបភាពមានចលនា និងបង្កើតជាហ្គេមកម្សាន្តផងដែរ ។ ជាទូទៅឯកសាររបស់ Flash គឺ SWF (Shockwave Flash) សម្រាប់បង្ហាញចលនាដែលបានបង្កើតរួច ឬហៅថា Flash Movie ។ ឯកសារនេះត្រូវការ Adobe Flash Player ទៅតាមជំនាន់របស់វាផងដែរ ។ ដើម្បីបំម្លែង SWF Flash File ទៅជា Windows Application លោកអ្នកអាចប្រើកម្មវិធី Flash Builder ។
Flash Builder គឺជា កម្មវិធីមួយសម្រាប់បំម្លែងឯកសារ SWF ទៅជា Windows Application (*.exe) ។ កម្មវិធីនេះ អាចកំណត់មិនអោយមាន Windows border និង translucency ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះអាចដាក់បន្ថែមនូវ រូប icon និងការកំណត់ផ្សេងៗទៀតផង ។ កម្មវិធីនេះមានទំហំតែជាង ៤០០Kb ហើយមានរូបរាងងាយស្រួលប្រើប្រាស់ទៀតផង ។

Flash Builder ដំណើរការជាមួយ Windows XP/Vista/7 (x86/x64)
ទាញយក Flash Builder
[ប្រភពព័ត៌មាន៖ blogsdna]
Comments
11 responses to “បំម្លែង SWF Flash File ទៅជា Windows Application ជាមួយ Flash Builder”