Tab for Google+ ជាកម្មវិធីមួយដែលអ្នកអាចបើកមើលការបន្ទាន់សម័យនានានៅក្នុង Google+ របស់អ្នកបាន ដោយមិនបាច់បើកគេហទំព័រឡើយ។ កម្មវិធីនេះអាចជួយឲ្យអ្នកមើលការផ្សាយនានា ក្នុង Google Plus បានឆាប់រហ័សទៀតដែរ។ កម្មវិធីនេះត្រូវបានរចនាឡើងតាមកម្មវិធី Google+ នៅលើទូរស័ព្ទ ហើយមានរួមផ្សំលក្ខណៈពិសេសដូចជា៖ Stream, រូបភាព, រង្វង់, ទំព័រផ្ទាល់ខ្លួន (Profile), ដំណឹង (Notification) ។
នៅពេលដែលអ្នកដំឡើងកម្មវិធីនេះរួច អ្នកនឹងទទួលបានរូប g មួយស្ថិតនៅរបារខាងលើ តែមុននឹងអ្នកអាចប្រើបានលុះត្រតែវាយបញ្ចូលព័ត៌មានគណនី Google អ្នកជាមុនសិន។
រូបភាពនៃផ្ទាំងខាងមុខនៃប្រអប់កម្មវិធី ដែលមាននូវលក្ខណៈពិសេសមួយចំនួន ដែលបានរៀបរាប់មកពីខាងលើ។
អ្នកអាចទាញយកកម្មវិធីនេះបានរយៈ តំណភ្ជាប់នេះ។ កម្មវិធីនេះដើរបានស្រួលនៅលើ Mac OS X 10.6.6 និងខ្ពស់ជាងនេះ។
[ប្រភពព័ត៌មាន៖ Addictive Tips]
