កាលពីលើកមុនយើងខ្ញុំបានបង្ហាញអ្នកអំពីការផ្លាស់ប្ដូររូបផ្ទៃក្រោយនៃផ្ទាំងភ្ជាប់ចូល Windows 7 តាមរយៈ Registry ហើយនៅថ្ងៃនេះខ្ញុំសូមលើកយកនូវកម្មវិធីមួយទៀតសម្រាប់ផ្លាស់ផ្ទាំងភ្ជាប់ចូល (login screen) នៃ Mac OS X Lion 10.7 ដែលមានឈ្មោះថា Loginox។ កម្មវិធីនេះក៏មិនមែនត្រឹមតែផ្លាស់ប្ដូររូបផ្ទៃក្រោយនៃផ្ទាំងភ្ជាប់ចូលឡើយ ហើយថែមទាំងអាចប្ដូរ Logo របស់ Mac OS X Lion បានថែមទៀតផង។
កម្មវិធីនេះងាយស្រួលក្នុងការប្រើប្រាស់ណាស់ គ្រាន់តែបើកកម្មវិធីឡើង ហើយអូសរូបភាពទៅដាក់ក្នុងផ្នែក New Login Image ជាការស្រេច។ ហើយនៅពេលដែលអ្នកចុចកំណត់ប្រើរូបថ្មីនោះ អ្នកចាំបាច់ត្រូវវាយបញ្ចូលពាក្យសម្ងាត់គណនីគ្រប់គ្រង ដើម្បីឲ្យផ្លាស់ប្ដូររូបដើមបាន។

ចំណែកក្នុងផ្ទាំង Login Logo នោះសម្រាប់អ្នកធ្វើការផ្លាស់ប្ដូររូប Logo ដើមរបស់ Apple ទៅជារូបអ្វីផ្សេងទៀតដែលអ្នកចូលចិត្ត។ ការកំណត់ក៏មិនពិបាកដែរ ដូចតែខាងលើដែរ គ្រាន់តែទាញយកមកទម្លាក់ក្នុងផ្នែក New Login Logo ហើយចុចកំណត់ វាយពាក្យសម្ងាត់គណនីគ្រប់គ្រងជាការស្រេច។

សូមពិនិត្យមើលបម្លាស់ប្ដូរ។

ម្យ៉ាងវិញទៀតអ្នកក៏អាចធ្វើការស្ដារយកមកវិញនូវរូបភាពដើម ដោយគ្រាន់តែចុចលើប៊ូតុង Reset to default image ។

កម្មវិធីនេះមានដំណើរការបានយ៉ាងល្អនៅលើជំនាន់ Mac OS X ដូចជា 10.5 , 10.6 និង 10.7 ។
[ប្រភពព័ត៌មាន៖ Addictive Tips]
Comments
34 responses to “ផ្លាស់ប្ដូរផ្ទាំងភ្ជាប់ចូល Mac OS X 10.7 Lion តាមរយៈ Loginox”