ប្ដូរ​រូប logo ដើម​របស់ Windows 7 ទៅ​ជា​រូប​ផ្សេង​មួយ​ទៀត

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​កែ​ប្រែ​រូប logo ដើម​របស់ Windows 7 ទៅ​ជា​រូប​អ្វី​ផ្សេង​ទៀត​តាម​ចំណូល​ចិត្ត​របស់​អ្នក​នោះ សូម​ប្រើ​កម្មវិធី​មួយ​ឈ្មោះ Windows 7 System Properties Logo Changer។ កម្មវិធី​នេះ​អ្នក​អាច​ការ​ប្ដូរ​ទៅ​រូប​ផ្សេង និង​អាច​ស្ដារ​មក​ឡើង​វិញ​នូវ​រូប​ logo ដើម។ ដូច្នេះ​ដើម្បី​កែ​សូម​ធ្វើ​ការ​ទាញ​យក​កម្មវិធី​នេះ៖ Windows 7 System Properties Logo Changer ។ ហើយ​អនុវត្ត​តាម​ដូច​ខាង​ក្រោម៖

១. ក្រោយ​ពី​ទាញ​យក​កម្មវិធី​នោះ​រួច​ហើយ​សូម​ចុច​ខាង​ស្ដាំ​លើ​ឯកសារ .exe នោះ​ហើយ​រើស​យក “Run as Administrator” ។

២. បន្ទាប់​មក​សូម​រើស​រូប​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត

៣. ចុច​លើ​ប៊ូតុង Apply ដើម្បី​ប្ដូរ​រូប Logo

៤. សូម​ចុច​លើ​ប៊ូតុង Check ដើម្បី​ពិនិត្យ​មើល​រូបបើ​អ្នក​ចង់​ធ្វើបាន​រូប​ដើម​វិញ សូម​ចុច​លើ​ប៊ូតុង Restore

[ប្រភព​ព័ត៌មាន៖ TipsoTricks]


Comments

272 responses to “ប្ដូរ​រូប logo ដើម​របស់ Windows 7 ទៅ​ជា​រូប​ផ្សេង​មួយ​ទៀត”