តើអ្វីជា Kernel?
Kernel គឺជា Software កំរិតទាបបំផុតនិងសំខាន់បំផុតរបស់ប្រព័ន្ធប្រតិបត្តិការដែលដំណើរការផ្ទាល់ជាមួយ Hardware។ វាមានតួនាទីរៀបចំ និងពិនិត្យរាល់ Hardware របស់កុំព្យូទ័រទាំងអស់ ហើយនិងមានតួនាទីធ្វើជាអ្នកភ្ជាប់ទំនាក់ទំនងរវាងកម្មវិធីដែលយើងប្រើលើ user space ទៅនឹង Hardware ហើយអនុញ្ញាតឲ្យ Process ដើម្បីទទួលយកព័ត៌មានរបស់វាដោយប្រើ inter-process communication (IPC)។ Kernel គឺត្រូវបានផ្ទុកមុនគេបង្អស់នៅពេលដែលប្រព័ន្ធប្រតិបត្តិការ Boot។
តើ Kernel មានប៉ុន្មានប្រភេទ?
Kernel មាន៣ប្រភេទធំៗគឺ Microkernel, Monolithic, និង Hybrid ហើយប្រើប្រាស់ក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗគ្នា។
1.Microkernel
Microkernel គឺជាប្រភេទ Kernel ដែលគ្រប់គ្រងលើអ្វីដែលវាគួរតែគ្រប់គ្រងដូចជា CPU, Memory និង IPC តែប៉ុណ្ណោះ។ ចំណែកអ្វីៗក្រៅពីនេះទៀតត្រូវបានគ្រប់គ្រងលើ user space ដូចជា Drivers VGA, Wireless ។ល។ Microkernel មានទំហំ Memory footprint (ទំហំ RAM ដែលបានប្រើប្រាស់) និង Disk Space footprint (ទំហំ Disk space ដែលបានប្រើប្រាស់) តូច និងមានសុវត្ថិភាពល្អណាស់។ ប្រតិបត្តិការដែលប្រើប្រាស់ Kernel ប្រភេទMicrokernel មានដូចជា GNU Hurd, Mac OS X។
2.Monolithic
Monolithic គឺជាប្រភេទ Kernel ដែលផ្ទុយស្រលះពី Microkernel ដែលវាគ្រប់គ្រងលើពី CPU, Memory និង IPC។ វាគ្រប់គ្រងទាំង Drivers, File System, System Servers ផងដែរ។ Monolithic គឺដំណើរការល្អជាងក្នុងការទាក់ទងទៅ Hardware និង ប្រតិបត្តិ Multitask ព្រោះនៅពេលកម្មវិធីមួយដំណើរការ ហើយត្រូវការប្រមូលព័ត៌មានពី ដំណើរការណាមួយផ្សេងទៀត គឺវាអាចចូលទៅបានដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំឲ្យដំណើរការមួយទៀតនោះចប់សិនដែលមិនដូចពី Microkernel នោះទេ។ ប្រព័ន្ធប្រតិបត្តិការដែលប្រើប្រាស់ Kernel ជាប្រភេទ BSD, Linux, MS-DOS ។ល។
3.Hybrid
Hybrid គឺជាប្រភេទ Kernel ដែលមានសមត្ថភាពក្នុងការជ្រើសរើសយកថាតើដំណើរការមួយណាដែលអាចត្រូវបានរត់លើ user space និងមួយណាដែលមិនត្រូវរត់នៅលើ kernel space។ ជាធម្មតាគឺ Drives និង File System ត្រូវបានរត់នៅលើ user space ហើយ IPC និង System Servers ត្រូវបានរត់ក្នុង kernel space។ ប្រព័ន្ធប្រតិបត្តិការដែលប្រើប្រាស់ Kernel ជាប្រភេទ Hybrid គឺ Microsoft Windows



Comments
223 responses to “ស្វែងយល់ពី Kernel របស់ប្រព័ន្ធប្រតិបត្តិការ”