Ubuntu 11.10 beta 1 បានដាក់អោយសាកល្បងប្រើប្រាស់ហើយ មុនពេលចេញជាផ្លូវការនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១ ខាងមុខនេះ ។ នេះជា របៀបដំឡើង Ubuntu 11.10 ចេញពី USB Drive ឬ CD សម្រាប់អ្នកចង់សាកល្បងប្រើប្រាស់៖
អ្នកអាចទាញយក Ubuntu 11.10 beta នៅទីនេះ បន្ទាប់មកអនុវត្តន៍ដួចខាងក្រោម៖
ក្រោយពីអ្នកបានទាញយកសូមធ្វើ File Boot អោយ Boot តាម Flash ឬអ្នកអាចប្រើ CDក៏បានដែរ នោះវាដំណើរការ boot ហើយចេញដូចផ្ទាំងខាងក្រោម៖

សូមចុចលើ install Ubuntu 11.10 iconដែនៅលើ desktop របស់អ្នក
សូមចុចលើ ប្រអប់ដែលមានអក្សរ ‘Download Updates’ និង ‘install third party software’ ប៉ុន្ដែអ្នកត្រូវការអ៊ីនធឺណិត ។ អ្នកមិនបាច់ចុចក៏បានដែលអ្នកក៏អាចដំឡើងតាមក្រោយបានដែរ ។
សូមចុចលើ continue ហើយនិងចេញផ្ទាំងដូចខាងក្រោម
មកដល់កន្លែងនេះអ្នកបានជម្រើសបី៖
- Install Ubuntu alongside with them : អ្នកអាចដំឡើង Ubuntu 11.10 ដែលអាចប្រើជាមួយ Windows 7 បាន
- Erase Entire Disk and Install Ubuntu : វានិងធ្វើការលុបអ្វីទាំងអស់នៅក្នុងថាសរឹងអ្នក(Hard Desk) រួចដំឡើង Ubuntu
- Something Else : អ្នកអាចបង្កើត ឬកំណត់ផ្នែកនៃថាស់រឹង( partition) សម្រាប់ការដំឡើង Ubuntu ។ សូមជ្រើសរើសយកចំនុចនេះ៖
សូមជ្រើសរើស Partition រួចធ្វើការកំណត់៖
- New Partition Size : ទំហំនៃ partition សម្រាប់ដំឡើង ubuntu 11.10។ តម្លៃតូចបំផុតអ្នកគួរដាក់ 15 GB ប្រសិនបើអ្នកមិនមានផ្ទៃទំនេរច្រើន
- Location for the New Partition : សូមជ្រើសរើស Beginning.
- File System (use as) – ជ្រើសរើស Ext4 journaling file system
- Mount Point – សូមជ្រើសរសើ / (forward slash) ។
សូមចុចលើ OK ដូចរូបខាងក្រោម៖
Your Physical Location –សូមជ្រើសរើស ទីតាំងរបស់អ្នក ជាទូទៅបើសិនអ្នកបានភ្ជាប់ជាងមួយអ៊ីនធឺណិត វានិងបង្ហាញកន្លែងអ្នកកំពុងប្រើ។ ជាទូទៅបើសិនអ្នកដំឡើងនៅប្រទេសយើងទេនោះវានិងបង្ហាញ ពាក្យថា Phnom Penh ហើយចុច Continue
Keyboard Layout – សូមចុច Continue ព្រោះអ្នកអាចបន្ថែម Keyboard តាមក្រោយបាន ហើយអ្នកក៏អាចបន្ថែម Key board Khmer Unicode ដោយមិនចាំបាច់ដំឡើងដូចនៅក្នុង Windows ទេ ហើយចុច Continue
សូមបំពេញព័ត៌មានដូចខាងក្រោម៖
- Your Name : សូមបំពេញឈ្មោះអ្នក
- Computer’s Name : ឈ្មោះកំព្យូទ័រ
- username : ឈ្មោះសម្រាប់ប្រើប្រាស់
- password : ដាក់អក្សរសម្ងាត់របស់អ្នក សូមចាំថាដាក់អោយខ្លាំង (ដាក់រួមបញ្ចូល លេង អក្សរ និងសញ្ញាពិសេស ឧ៖ #it4ug.net@ubuntu )
- Require my password to login : សូមជ្រើសរើសទីនេះ ហើយចុច Continue
បន្ទាប់មកអ្នករង់ចាំរហូតដំណើរការចប់ រូច Restart កំព្យូទ័របស់អ្នក








