នេះជារបៀបនៃការសរសេរខ្មែរយូនីកូដនៅក្នុងកម្មវិធីរចនា Photoshop ដែលអត្ថនេះបានសរសេរដោយលោក សៀង សុខហេង សូមអ្នកអនុវត្តន៍ដូចខាងក្រោម ៖
កាលពីឆ្នាំ២០១០កញ្ចប់ពុម្ភអក្សរមួយឈុតដែលមានឈ្មោះថា Khmer Unicode for Photoshop ត្រូវបានបង្កើតដោយអ្នកអភិវឌ្ឍន៏ពុម្ភអក្សរខ្មែរមួយក្រុម ដែលវាបានធ្វើឲ្យការប្រើប្រាស់អក្សរខ្មែរនៅខ្មែរនៅក្នុង Photoshop កាន់តែងាយស្រួល។ ការប្រើប្រាស់របស់វាដូចការប្រើពុម្ភអក្សរខ្មែរយូនីកូតធម្មតាផងដែរ។ ពេលនេះខ្ញុំនឹងធ្វើការពន្បល់ពីរបៀប ទាញយក តម្លើង និង ប្រើប្រាស់ពុម្ភអក្សរខ្មែរយូនីកូតនៅក្នុងកម្មវិធីកាត់តរូបភាពមួយនេះ។ បញ្ជាក់៖ ពុម្ភអក្សរខ្មែរយូនីកូតអាចប្រើប្រាស់តែនៅលើ Photoshop ជំនាន់ CS3 ឡើងលើតែប៉ុន្នោះ។
១. របៀបទាញយក ពុម្ភអក្សរយូនីកូតមួយនេះត្រូវបានដាក់ផ្សាយលើ Blog ឬ Website របស់ខ្មែរជាច្រើន តែពេលនេះខ្ញុំលើកយកពីការទាញយកពីWebsite it4ug.net ដែលវេបសាយធំមួយសម្រាប់ការផ្សព្វផ្សាយពីបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT)។ ជាដំបូងសូមចូលទៅកាន់គេហទំព័រ it4ug.net រូចចុចលើបូតុង” ពុម្ភអក្សរយូនីកូតខ្មែរ” ដែលខាងឆ្វេងនៅគេហទំព័រនេះ ឬ ចុចលើតំណភ្ជាប់នេះ http://it4ug.net/khmer-unicode-font/ ។ បន្ទាប់មកវានឹងលូតចូលផ្ទាំងមូយដែលផ្ទុកសុទ្ធតែពុម្ភអក្សរជាច្រើនដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៏ពុម្ភខ្មែរយូនីកូតជាច្រើនអ្នក។ រួចមើលពុម្ភអក្សរដែលអ្នកចង់បានរួចចុចលើអក្សរ ទាញយក(KH)។
២. របៀបតម្លើង៖ ក្រោយពីតម្លើងចប់នេះពេលដែលយើងត្រូវតម្លើង។ ដោយពុម្ភអក្សរខ្មែរខ្លះជាប្រភេទឯកសារ .zip ដូច្នេះអ្នកត្រូវពន្លាជាមុនសិន។ ក្រោយពីពន្លាចប់អ្នកត្រូវចុចលើ ពុម្ភអក្សរដែលយើងបានទាញយក រួចចុច Mouse ស្តាំជ្រើសពាក្យថា Install (នៅក្នុង Windows 7)។
នៅពេលនេះពុម្ភអក្សរមួយដែលមានឈ្មោះថា Kh MPS Fasthand ត្រូវបានចូលនៅក្នុង Photoshop របស់អ្នកហើយ។ បន្ថែម៖ បើអ្នកចង់តម្លើងពុម្ភអក្សរចាប់ពី ២ ឡើងទៅគឺចុចប្រភេទឯកសារពុម្ភអក្សរដែលអ្នកជ្រើស Mouse ស្តាំរើសយកពាក្យ install វានឹងធ្វើការ តម្លើងចូលទៅក្នុងសំណុំពុម្ភអក្សររបស់អ្នកដោយស្វ័យប្រវត្តិ។
៣. របៀបប្រើប្រាស់ សូមបើកកម្មវិធី Adobe Photoshop របស់អ្នក រួចចូលទៅកាន់ Text Tools (T) ជ្រើស ពុម្ភអក្សរណាដែលមានក្បាលចំណងជើងថា Kh……. ឧទា៖ Kh MPS Fasthand មិនមែន Khmer OS … ទេ!
អត្ថបទនេះដកស្រង់ទាំងស្រុងចេញពីប្លក់របស់លោក សៀង សុខហេង [happyphotoshop]






Comments
314 responses to “របៀបប្រើប្រាស់អក្សរខ្មែរលើ Photoshop ដោយ សៀង សុខហេង”