OpenShot គឺជាកម្មវិធីកែសម្រួលវីដេអូ (Video Editor) ដែលមានប្រជាប្រិយភាពមួយនៅក្នុងចំណោមកម្មវិធីកូដបើកទូលាយនានា។ កម្មវិធីនេះត្រូវបានចាប់ផ្ដើមបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០០៨ ដំបូងឡើងគម្រោងនេះត្រូវបានធ្វើដោយលោក Jonathan Thomas តែម្នាក់ប៉ុណ្ណោះ។ លោក Jonathan Thomas ជាអ្នកជំនាញក្នុងការសរសេរកម្មវិធីកុំព្យូទ័រ និងកម្មវិធីវ៉ិប មានបទពិសសោធន៍ ១៤ឆ្នាំជាងមកហើយ ។កម្មវិធីនេះត្រូវបានសរសេរក្នុងភាសា Python ដោយប្រើរូបរាង GTK និងប្រើបណ្ដុំកូដ (Framework) មួយឈ្មោះថា MLT។ [អានប្រវត្តិនៃការកកើតកម្មវិធីនេះបន្ថែមទៀត] [vimeo http://vimeo.com/29131615 ]
លក្ខណៈពិសេស
- កម្មវិធី OpenShot ស្គាល់ប្រភេទវីដេអូ, សម្លេង និង រូបភាពជាច្រើន ដែលអ្នកអាចធ្វើការនាំចូលឯកសារទាំងនោះទៅក្នុង OpenShot បាន។
- មានដាក់ចំណងជើង ៣D
- អាចធ្វើការកាត់, តម្រឹម, ផ្ដិត, ប្ដូរទំហំ ទៅលើផ្នែកណាមួយនៃវីដេអូ, សម្លេង និងរូបភាព
- អ្នកអាចធ្វើការបន្ថែមចលនាលើវីដេអូ ឬ រូបភាពរបស់អ្នកបាន ជាមួយនឹងចលនាជាច្រើន
- ច្របាច់សម្លេងបញ្ចូលគ្នា ឬក៏ កែប្រែសម្លេង
- ផ្លាស់ប្ដូរចលនាដើរនៃវីដេអូ
- និងលក្ខណៈពីសេសជាច្រើនទៀត [វិគីភីឌាអង់គ្លេស]
ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះក្រុមស្ថាបនិកបានដាក់ចេញឲ្យប្រើប្រាស់កំណែ ១.៤ Beta ១ ដែលមានបន្ថែមចលនាថ្មីៗចូលថែមទៀត។ ដូច្នេះបើអ្នកចង់សាកល្បងប្រើកម្មវិធីមួយនេះ នៅលើប្រព័ន្ធប្រតិបត្តិការ Ubuntu សូមវាយពាក្យបញ្ជាខាងក្រោមនេះ ទៅក្នុង Terminal។
sudo apt-add-repository ppa:openshot.developers/daily sudo apt-get update sudo apt-get install openshot
Comments
290 responses to “OpenShot កម្មវិធីកែសម្រួលវីដេអូដ៏ល្អមួយនៅលើប្រព័ន្ធប្រតិបត្តិការ Linux”