YouTube ជាវែបសាយធំមួយសម្រាប់ចែករំលែកឯកសារវីដេអូ ដែលនៅក្នុង Youtube យើងអាចនិយាយបានថាមានវិដេអូរគ្រប់បែបយ៉ាង។ នៅពេលអ្នកកំពុងមើលវីដេអូរលើ YouTube គឺខណពេលដែលអ្នកមានអ៊ីនធឺណិត តើអ្នកធ្វើដូចម្ដេចដើម្បីទាញយកឯកសារវីដេអូនេះ មកទុកក្នុងកំព្យូទ័រអ្នក? ប្រើសិនបើអ្នកប្រើប្រាស់ Windows ពិតជាងាយណាស់មានកម្មវិធីជាច្រើនដែលអនុញ្ញាតិអោយអ្នកទាញយកបាន ដូចជា IDM ជាដើម។ ចំណែកនៅក្នុង Linux ក៏មានកម្មវិធី និងវិធី ច្រើនណាស់ដែលអាចយកវីដេអូពី Youtube បានដូចគ្នា។ ខាងក្រោមនេះ ជារបៀបខ្លះៗ ដើម្បីទាញយកវីដេអូ YouTube នៅក្នុង Ubuntu ៖
1. ទាញយកដោយប្រើ Minitube
Minitube ជាកម្មវិធីពិសេសមួយសសម្រាប់មើលវីដេអូដោយនៅលើ Desktop ។ ពិតណាស់វាថែមទាំងអាចទាញយក វីដេអូនោះចេញពី Youtube បានផងដែរ សាមញ្ញណាស់ ហើយងាយស្រួលសម្រាប់ប្រើប្រាស់ទៀតផង ។
របៀបដំឡើង Minitube លើ Ubuntu
បើ terminal (Ctrl+Alt+t) សម្រាប់ការដំឡើង Minitube រួចវាយដូចខាងក្រោម៖
sudo apt-get install minitube
របៀបទាញយក ៖
កម្មវិធីនេះពិតជាងាយស្រួលណាស់ ដំបូងអ្នកគ្រន់តែលេងវីដេអូនោះ បើសិនអ្នកចង់ទាញយក គ្រាន់តែចុច click on Video -> Download and នោះអ្នកនិងអាចទាញយកបាន ៖
2. ទាញយកដោយប្រើ Add-ons/Extensions
ប្រសិនបើអ្នកប្រើប្រាស់ browsers ដូចជា Firefox or Google Chrome អ្នកពិតជាអាចទាញយកឯកសារវីដេអូរចេញពី YouTube បានយ៉ាងងាយដោយគ្រាន់តែប្រើប្រាស់ Add-On/ Extensions ៖
- ទាញយក Extension សម្រាប់អ្នកប្រើសប្រាស់ Chrome ៖ ចុចទីនេះទាញយក
- ទាញយក Add-on សម្រាប់អ្នកប្រើប្រាស់ Firefox ៖ ចុចទីនេះទាញយក
3. ទាញយកដោយប្រើប្រាស់ Terminal
អ្នកក៏អាចទាញយកឯកសារវីដេអូរពី Youtube បានដោយប្រើប្រាស់ command line ដោយគ្រាន់តែបើ terminal ៖
sudo apt-get install youtube-dl
បន្ទាប់មកចម្លង URLពី address bar ដាក់នៅចន្លោះ “URL_you_have_copied” ដូចខាងក្រោម
youtube-dl "URL_you_have_copied"
[sudobits]
សូមរីករាយជាមួយវីដេអូរដែលអ្នកបានទាញយក 🙂



Comments
295 responses to “របៀបទាញយកវីដេអូ YouTube នៅក្នុង Ubuntu”