
0 A.D គឺជាប្រភេទល្បែងកម្សាន្តម្យ៉ាង ដែលយើងលេងក្នុងការបញ្ជាទ័ព។ ល្បែងនេះមានភាពប្រហាក់ប្រហែលទៅនឹង Age Of Empire ដែរ តែល្បែងនេះមិនមែនលេងបានតែត្រឹមក្នុង Windows ប៉ុណ្ណោះទេ តែអាចលេងបានទាំង៣ប្រព័ន្ធប្រតិបត្តិការដូចជា៖ Linux, Mac OS, Windows។ ល្បែងនេះជាល្បែងកូដបើកចំហ (Open Source) ដែលអ្នកអាចទាញយកកូដដើមទៅមើល ឬ សរសេរបន្ថែមពីលើទៀតបើអ្នកអាចធ្វើបាន។ ហើយអ្នកក៏អាចលេងហ្គេមនេះបានដោយគិតប្រាក់ដែរ។
[youtube http://www.youtube.com/watch?v=DxB67Vp8_mI&w=560 ]
លក្ខណៈពិសេសនៃល្បែងនេះ
- ក្នុងល្បែងនេះមានក្រុមអារ្យធម៌ ៦ ផ្សេងៗពីគ្នា
- ធ្វើឡើងដោយផ្អែកលើប្រវត្តិសាស្ត្រពិត
- មានចែកជាខែត្រ និងតំបន់
- មានកងទ័ពជើងទឹក និងជើងគោក
- អាចលេងបានច្រើនគ្នា
- ជាប្រភេទល្បែងរូបរាង 3D ស្អាត
- អាចលេងបានលើប្រព័ន្ធប្រតិបត្តិការទាំង៣
ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះផ្នែកស្ថាបនិកបានចេញផ្សាយឲ្យដឹងថា ល្បែង 0 A.D បានចេញដល់កំណែ ០.៧ ហើយថែមទាំងបានផ្លាស់ប្ដូររូបរាងម៉ឺនុយថ្មី, មានថែមផែនទីថ្មី, ថែមសម្លេងថ្មី, មានបន្ថែមក្រុមអារ្យធម៌ថ្មីឈ្មោះ Carthaginian, ។ល។
រូបភាពនៃក្រុមអារ្យធម៌ថ្មី
ទាញយក
អ្នកអាចធ្វើការទាញយកល្បែងនេះបានតាមរយៈ http://wildfiregames.com/0ad/ ។ ចំណែកអ្នកប្រើ Ubuntu ឬ moonOS អាចធ្វើការដំឡើងបានតាមវិធីដូចខាងក្រោមនេះ៖
sudo add-apt-repository ppa:wfg/0ad sudo apt-get update sudo apt-get install 0ad




Comments
324 responses to “ល្បែងកម្សាន្ត៖ 0 A.D ចេញកំណែថ្មី ០.៧”