នៅកាលពីថ្ងៃមុននោះ ខាងក្រុមហ៊ុន Microsoft បានដាក់ផ្សាយកំណែ Windows 8 Developer Preview ដែលអាចទាញយកទៅប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែមិនទាន់ពេញលេញ និងល្អនៅឡើយទេ។ នៅក្នុងនោះបើអ្នកបានទាញយកទៅប្រើហើយនឹងដឹងថា Windows 8 បានប្រើ Start Menu និង Explorer ជាដើមនោះជាមួយនឹងទិដ្ឋភាពរូបរាងថ្មី។ បើអ្នកមិនពេញចិត្តនឹងរូបរាងថ្មីទាំងនោះទេ អ្នកអាចធ្វើការផ្លាស់ប្ដូរវាឲ្យទៅជារូបរាងចាស់បាន (រូបរាងក្នុង Windows 7) ដោយធ្វើតាមលំនាំខាងក្រោមនេះ។
១. មុនដំបូងសូមបើក regedit , ចុច Win + R ដើម្បីបើកផ្ទាំង Run ហើយវាយ regedit រួចចុចប៊ូតុង Ok ។
![]()
២. បន្ទាប់មកសូមចូលទៅកាន់សឺមី HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer ។
៣. នៅផ្ទាំងផ្នែកខាងស្ដាំ សូមចុចពីរដងលើ RPEnabled, ហើយប្ដូរតម្លៃទិន្នន័យពី DWORD ទៅជា 0 ហើយចុច Ok ។
![]()
៤. ជាទីបញ្ចប់សូមបិទបើក Windows 8 ឡើងវិញ ឬក៏ភ្ជាប់ចេញក្រៅសិន (log off) ហើយភ្ជាប់ចូលវិញពេលនោះ សូមអ្នកមើលនូវបម្លាស់ប្ដូររូបរាងទាំងនោះដូចជាត្រង់និមិត្តសញ្ញា Windows ត្រង់របារផ្នែកក្រោម, Start Menu, Task Manager និង Explorer ដែលរបស់ទាំងនោះត្រូវបានជំនួសដោយរូបរាងចាស់វិញ។

[ប្រភពព័ត៌មាន និង រូបភាព៖ Addictive Tips]
Comments
305 responses to “ប្រើ Explorer, Start Menu, Task Manager របស់ Windows 7 នៅក្នុង Windows 8 តាម Registry”