GNOME គឺជារូបរាងអេក្រង់ខាងមុខ (Desktop Environment) ដែលត្រូវបានដាក់ឲ្យប្រើបានយ៉ាងទូលាយនៅក្នុងប្រព័ន្ធប្រតិបត្តិការលីនុចមួយចំនួនធំ ដូចជា Ubuntu, moonOS, Fedora ជាដើម។ ហើយនៅពេលថ្មីៗនេះ GNOME បានផ្សាយកំណែថ្មីរបស់ខ្លួនគឺ កំណែ៣.២។ តើក្នុងកំណែថ្មីនេះ មានលក្ខណៈពិសេសអ្វីខ្លះទៅ?
តើមានអ្វីថ្មីនៅក្នុង GNOME 3.2?
–គណនីលើបណ្ដាញ (Online Account): ជាទីកន្លែងមួយដែលអ្នកអាចគ្រប់គ្រងគណនីនៅលើបណ្ដាញអ៊ីនធ័រណិត។ ក្នុងនោះរួមមានដូចជា Google Mail, ប្រតិទិន, បញ្ជីឈ្មោះទាក់ទង (Contacts), ការជជែក, និង សំណុំឯកសារ (Documents) ដែលមានភ្ជាប់មកជាមួយ GNOME 3.2 UI។

-GNOME សំណុំឯកសារ (GNOME Documents): សំណុំឯកសារ (Documents) ជាផ្នែកថ្មីមួយរបស់ GNOME ដែលអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រងឯកសារអត្ថបទនានារបស់អ្នក ទាំងនៅលើអ៊ីនធ័រណិត (ដូចជា Google Docs) និងក្នុងកុំព្យូទ័រ។

-GNOME បញ្ជីឈ្មោះទំនាក់ទំនង (GNOME Contacts): ជាទីកន្លែងប្រមូលផ្ដុំឈ្មោះទាក់ទងដែលមាននៅក្នុងកម្មវិធីមួយចំនួន ដូចជា Evolution (កម្មវិធីគ្រប់គ្រងសារអេឡិចត្រូនិក) ឬ Empathy (កម្មវិធីជជែកកម្សាន្ត) ជាដើម។

ម្យ៉ាងវិញទៀតអ្នកក៏អាចស្វែងរកឈ្មោះទាក់ទងនៅក្នុង GNOME Shell Activities

ហើយអ្នកថែមទាំងអាច ឆ្លើយតបទៅសារជជែកកម្សាន្តតាមរយៈផ្ទាំងដំណឹងផុសឡើង

-ឧបករណ៍ត្រួតពិនិត្យកំណត់ហេតុនៃ Empathy ថ្មី

-រក្សាទុកគេហទំព័រជាកម្មវិធីវ៉ិប: អ្នកអាចរក្សាទុកកម្មវិធីណាមួយជាកម្មវិធីតែម្ដង។ អ្នកអាចបង្កើតបានដោយប្រើកម្មវិធីមួយឈ្មោះថា Epiphany។ ការធ្វើបែបនេះមានន័យថា អ្នកអាចបើកគេហទំព័រមួយដោយមិនបាច់ចូលក្នុង Firefox ឬ Google Chrome អ្វីឡើយ គ្រាន់តែចុចបើកមកអ្នកនឹងឃើញផ្ទាំង GNOME Shell មួយហើយក្នុងផ្ទាំងនោះអ្នកនឹងឃើញគេហទំព័រលេចឡើង។
-បើកកម្មវិធីមួយចំនួននៅក្នុង កម្មវិធីរុករក (Web Browser)

[youtube http://www.youtube.com/watch?v=AO-qca9ddqg&w=540 ]
-នៅក្នុងផ្ទាំងម៉ឺនុយអ្នកប្រើប្រាស់ អាចធ្វើការបិទបើកការផ្ដល់ដំណឹង

-ការបើកមើលជាមុននូវរូបភាព, វីដេអូ, សម្លេង និងឯកសារផ្សេងៗទៀត យ៉ាងរហ័សនៅក្នុង Nautilus (Nautilus ជាកម្មវិធីរុករកឯកសារ) ដោយគ្រាន់តែចុចគ្រាប់ Space ទៅលើឯកសារទាំងនោះ។

-ផ្ទាំងភ្ជាប់ចូលថ្មី (New GDM login screen)

-ក្ដារចុចលើអេក្រង់ថ្មី

-ផ្ទាំងជម្រើសពេលដោតឧបករណ៍ចូល

ក្រៅពីការបង្ហាញខាងលើនេះ ក៏នៅមានចំណុចជាច្រើនផ្សេងទៀតដែលអ្នកអាចរកអានបាន (ជាភាសាអង់គ្លេស) នៅក្នុងគេហទំព័រដើមរបស់ GNOME។ អាននៅទីនេះ។
វីដេអូបង្ហាញអំពី GNOME 3.2
[youtube http://www.youtube.com/watch?v=2i2QAbWuZRU&w=540 ]
[ប្រភពព័ត៌មាន៖ Web Upd8]

Comments
266 responses to “GNOME 3.2 ត្រូវបានចេញផ្សាយ”