
ក្រោយពីការអភិវឌ្ឍចំនួន ៦ ខែកន្លងមកនេះ ទីបំផុតកំណែថ្មីរបស់ Ubuntu គឺ ១១.១០ ត្រូវបានដាក់ឲ្យប្រើជាផ្លូវការហើយ ដែលមានល្បឿនបើកដំណើរការ (boot) លឿនជាងមុនថែមទៀតផង។
![]()
[youtube http://www.youtube.com/watch?v=dq4Oj5quskI&feature=player_embedded]
ខាងក្រោមនេះគឺជាបន្លាស់ប្ដូរថ្មីៗនៅក្នុងកំណែមួយនេះ ដោយរៀបរាប់ជាត្រួសៗ។
បន្លាស់ប្ដូរ Unity
Unity គឺជារូបរាងអេក្រង់ខាងមុខ (Desktop Environment) ត្រូវបានអភិវឌ្ឍឲ្យមានទិដ្ឋភាពថ្មី ព្រមទាំងបង្កើនល្បឿនតម្រងឯកសារ (Filter) និង រយៈពេលផ្ទុក (Loading Time) ជាដើម ដែលជាហេតុនាំឲ្យអ្នកងាយស្រួលក្នុងការស្វែងរកកម្មវិធី និងឯកសារទាំងឡាយ។


រូបរាង
ក្នុងបន្លាស់ប្ដូរថ្មីនេះផងដែរ Ubuntu 11.10 ក៏ត្រូវបានអភិវឌ្ឍបន្ថែមទៅលើរូបរាងផ្ទាំងកម្មវិធី ឲ្យភាពរលោង និងស្អាតជាងមុន ព្រមទាំងបានភ្ជាប់មកនូវរូបផ្ទៃក្រោយ (Background Image) ថ្មីៗចំនួន១៤ទៀត។

ផ្ទាំងភ្ជាប់ចូលថ្មី (New Login Screen)
ផ្ទាំងភ្ជាប់ចូលថ្មីនេះគឺជាកម្មវិធីបន្ថែមមួយដែលមានឈ្មោះថា LightDM , ផ្ទាំងនេះមានសភាពស្រឡះជាងមុន និងមានសភាពលឿនរហ័សជាងមុនដែរ ព្រោះតែ LightDM ជាកម្មវិធីផ្នែកបន្ថែមដែលមានទំហំតូច។

កម្មវិធីអនុវត្តដែលភ្ជាប់មកជាមួយ (មួយចំនួន)
–Firefox 7 ត្រូវបានកំណត់ជាកម្មវិធីបើកគេហទំព័រលំនាំដើម នៅក្នុងប្រព័ន្ធប្រតិបត្តិការ Ubuntu កំណែ ១១.១០
–LibreOffice គឺជាកម្មវិធីការិយាល័យរដ្ឋបាលដែលមានមុខងារដូចទៅនឹង Microsoft Office
–Mozilla Thunderbird ត្រូវបានដាក់ជំនួសទៅលើកម្មវិធី Evolution, Thunderbird គឺជាកម្មវិធីសម្រាប់ឲ្យអ្នកគ្រប់គ្រងគណនីអ៊ីមែលរបស់អ្នក ដូចជា Gmail, Yahoo! ជាដើម។
–Deja Dup គឺជាកម្មវិធីដ៏សំខាន់មួយ ដែលមានតួនាទីក្នុងការធ្វើបម្រុងទៅលើឯកសារនានា ដើម្បីបង្កាភាពបាត់បង់ទៅថ្ងៃមុខ។

–មជ្ឈមណ្ឌលកម្មវិធី កំណែ៥.០ ៖ កំណែថ្មីនៃមជ្ឈមណ្ឌលកម្មវិធី Ubuntu ត្រូវបានដាក់បញ្ចូលទៅក្នុង Ubuntu 11.10 ជាផ្លូវការហើយ។ ក្នុងកំណែថ្មីនៃមជ្ឈមណ្ឌលកម្មវិធីនេះរួមមាន រូបរាងថ្មី, ការបង្ហាញលទ្ធផលកម្មវិធី និងទំព័រកម្មវិធីថ្មី, មានការបង្ហាញពីការវាយតម្លៃទៅលើកម្មវិធីនិមួយៗ និងផ្សេងៗជាច្រើនទៀត។

ទ្រនិចបង្ហាញ (Indicator)
ក្នុងផ្នែកនេះត្រូវបានផ្លាស់ប្ដូរជាច្រើនថែមទៀតដូចជា ម៉ឺនុយបង្ហាញគណនីអ្នកប្រើប្រាស់, ទ្រនិចបង្ហាញអំពីថាមពល (Power Indicator) និងផ្សេងៗទៀត។

Multi-arc
Multi-arc គឺជាលក្ខណៈពិសេសថ្មីមួយថែមទៀតរបស់ Ubuntu 11.10 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Ubuntu 64Bit អាចដំឡើងកម្មវិធីរបស់ Ubuntu 32Bit បាន។
One Conf
One Conf គឺជាលក្ខណៈពិសេសថ្មីមួយរបស់មជ្ឈមណ្ឌលកម្មវិធី ដែលមានតួនាទីក្នុងការរក្សាបញ្ជីកម្មវិធីដែលបានដំឡើងរួចនៅក្នុងសមកាលភាព ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រជាច្រើន។
Comments
34 responses to “Ubuntu កំណែ ១១.១០ ចេញផ្សាយជាផ្លូវការហើយ – តើមានអ្វីថ្មីខ្លះ?”