យើងធ្លាប់បានបង្ហាញ អំពីរបៀបបន្ថែម Keyboard Khmer Unicode លើ moonOS/ Ubuntu 11.04 ពេលនេះយើងនិងបង្ហាញ របៀបដំឡើង Keyboard Layout ខ្មែរយូនីកូដលើ Ubuntu 11.10 ៖
របៀបអនុវត្តន៍៖
ចុចលើ Turn Off Menu > System setting > Keyboard Layout ៖
នេះនឹងចេញផ្ទាំងដូចខាងក្រោម៖ សូមចុចលើប៊ូតុងរូបសញ្ញា + នៅខាងឆ្វេងផ្នែកខាងក្រោម៖
សូមជ្រើសរើស Keyboard ដោយគ្រន់តែវាយពាក្យ Khmer នៅប្រអប់ស្វែងរក ឬអ្នកស្វែងរកដោយផ្ទាល់ នៃ Keyboard Khmer : Khmer (Cambodia ) រួចហើយចុចលើ ប៊ូតុង Add
ការតំណត់បញ្ជាកាត់ (Short Cut)៖ ដូចខាងក្រោមមាន keyboard Layout ពីរគឺ English (US) និង Khmer (Cambodia) ដើម្បីអោយងាយស្រួលក្នុងការវាយអត្ថបទខ្មែរអង់គ្លេសត្រូវតំណត់ បញ្ជាកាត់ ៖ សូមចុចប៊ូតុង Options…

បន្ទាប់ពីចុចប៊ូតុង Opctions… និងបង្ហាញដូចផ្ទាំងដូចខាងក្រោម៖
យើងអាចកំណត់បញ្ជាកាត់តាមចំណងចូលចិត្តបាន នៅត្រង់ Key(s) to change layout សូមរើសបញ្ជាកាត់មួយដែលអ្នកគិតថាងាយស្រួល ។ ជាធម្មតាដើម្បីងាយស្រួលសូមរើស Alt+Shift ព្រោះសូម្បីតែ Khmer Unicode លើ Window ក៏ប្រើបញ្ជាកាត់នេះដែរ បន្ទាប់មកសូមចុច Close ដើម្បីបញ្ចប់។
របៀបដំណត់អោយ Khmer Unicode ប្រើសួលលើ Ubuntu 11.10 ៖
- ចុចAlt+F2 វាយពាក្យ im-switch ៖
សូមជ្រើរើសយក Use xim (default-xim)
ចំនាំសូមកុំភ្លេច Restart កុំព្យូទ័រ ទើបអាចវាយបានស្រួល



Comments
318 responses to “របៀបដំឡើង Keyboard Layout ខ្មែរយូនីកូដលើ Ubuntu 11.10”