តើអ្នកឧស្សាហ៍ប្រើទូរស័ព្ទ (Android) នៅពេលយប់ៗបិទភ្លើងដែរឬទេ? ពេលអ្នកប្រឹងសម្លឹងមើល អ្នកនឹងមានអារម្មណ៍ថាឈឺភ្នែក និងចាំងភ្នែកណាស់។ ដូច្នេះដើម្បីបង្ការសភាពទាំងនោះ អ្នកអាចដំឡើងកម្មវិធី Screen Filter ប្រើបាន។ កម្មវិធីនេះមានលក្ខណៈពិសេសដូចជា៖
- បន្ថយពន្លឺអេក្រង់ទូរស័ព្ទ
- ជួយសន្សំសំចៃថ្ម
- បញ្ជាក់សួរ នៅពេលកំណត់ពន្លឺទាបមែនទែន
- កំណត់ Widget នៃកម្មវិធីនេះនៅលើអេក្រង់ខាងមុខ (desktop) ជាមួយនឹងចំនួនភាគរយនៃពន្លឺអេក្រង់
ដើម្បីចុចបិទបើកកម្មវិធីនេះមិនពិបាកទេ គ្រាន់តែទាញរូបតំណាងកម្មវិធី មកដាក់នៅលើអេក្រង់ខាងមុខ (desktop) បន្ទាប់មកចុចលើកទី១ គឺបើក ហើយចុចលើកទី២ គឺបិទ។
តើអ្នកពេញចិត្តនឹងកម្មវិធីនេះដែរឬទេ? បើពេញចិត្តសូមចុចលើតំណខាងក្រោមដើម្បីចូលទៅទាញយកកម្មវិធីនេះ។ 🙂


Comments
6 responses to “បន្ថយពន្លឺអេក្រង់ទូរស័ព្ទរបស់អ្នកជាមួយ Screen Filter [Android]”