Ubuntu 11.10 មិនបានដាក់បញ្ចូល Screen Saver មកជាមួយទេ ក៏ប៉ុន្តែនៅពេលដែលកុំព្យូទ័រអ្នកមិនមានសកម្មភាព វានឹងបង្ហាញត្រឹមតែផ្ទាំងខ្មៅប៉ុណ្ណោះ (របស់ GNOME 3)។ ដូច្នេះដើម្បីឲ្យមាន Screen Saver នៅក្នុង Ubuntu 11.10 អ្នកចាំបាច់ត្រូវដំឡើងកម្មវិធី XScreenSaver ។ សូមអនុវត្តតាមការណែនាំខាងក្រោម៖
១. លុបផ្ទាំងខ្មៅ (របស់ GNOME 3) ជាមុនសិន៖
sudo apt-get remove gnome-screensaver
២. ដំឡើងកម្មវិធី XScreenSaver និងផ្នែកបន្ថែម៖
sudo apt-get install xscreensaver xscreensaver-gl-extra xscreensaver-data-extra
នៅពេលដំឡើងរួចហើយ សូមបើកកម្មវិធីនេះឡើង ពេលនោះអ្នកអាចកំណត់នូវផ្ទាំងរូប Screen Saver ជាច្រើនដែលមាននៅក្នុងកម្មវិធី XScreenSaver។ អ្នកអាចជ្រើសរើសយកផ្ទាំងរូបណាមួយ ដែលអ្នកពេញចិត្ត។

Comments
5 responses to “បើកដំណើរការ Screen Saver នៅក្នុង Ubuntu 11.10”