LibreOffice បានផ្ដល់មុខងារមួយសម្រាប់បន្ថែមវចនានុក្រមពិនិត្យអក្ខរាវិរុទ្ធពាក្យ សម្រាប់ភាសានិមួយៗ។ ក្នុងនោះក៏មានសម្រាប់ភាសាខ្មែរដែរ ដែលត្រូវបានបង្កើតដោយ សមាគមសៀវភៅឈានមុខនៅកម្ពុជា និងមួយទៀតត្រូវបានបង្កើតដោយលោក ទឹម បឿន។ ដើម្បីធ្វើការបន្ថែមវនានុក្រមពិនិត្យអក្ខរាវិរុទ្ធនេះ សូមអនុវត្តតាមការណែនាំដូចខាងក្រោម។
១. ទាញយកវចនានុក្រមពិនិត្យអក្ខរាវិរុទ្ធពាក្យខ្មែរ ពីទីនេះ (ដោយ SBBIC) និង ពីទីនេះ (ដោយលោក ទឹម បឿន)។ បន្ទាប់ពីទាញយកហើយ សូមបន្ថែមប្រភេទឯកសារ .oxt ពីក្រោយឈ្មោះឯកសារ។

២. សូមបើកកម្មវិធី LibrOffice ផ្នែកមួយណាក៏បាន (ដូចជា Writer ឬក៏ Calc ឬក៏ Impress)
៣. ចុចលើ Tools -> Extension Manager…

៤. ចុចលើប៊ូតុង Add.. ហើយផ្ដល់ទីតាំងទៅកាន់ឯកសារដែលអ្នកបានទាញយកពីខាងលើ
៥. បិទបើកកម្មវិធី LibreOffice ឡើងវិញ
៦. សូមសាកល្បងវាយពាក្យខ្មែរ អ្នកនឹងទទួលបានលទ្ធផលដូចរូបខាងក្រោម ប្រសិនបើអ្នកវាយពាក្យខុស។

LibreOffice គឺជាកម្មវិធីរដ្ឋបាល ដែលមានមុខងារដូចទៅនឹងកម្មវិធី Office របស់ Microsoft ដែរ។ ក៏ប៉ុន្តែកម្មវិធី LibreOffice ជាកម្មវិធិឥតគិតថ្លៃ មិនស្មុគស្មាញក្នុងការប្រើ ហើយម្យ៉ាងទៀតក៏មានទំហំតូចផងដែរ។
ចំណាំ៖ សូមប្រើ ចន្លោះមើលមិនឃើញ (ចុច Space តែមិនមែន Shift+Space ទេ) ដើម្បីកាត់ពាក្យនិមួយៗចេញពីគ្នា ដើម្បីឲ្យកុំព្យូទ័រស្គាល់ថា ត្រឹមណាជាមួយពាក្យៗ។ សម្រាប់វីដេអូពន្យល់បន្ថែម សូមមើលទីនេះ។
Comments
311 responses to “បន្ថែមវចនានុក្រមពិនិត្យអក្ខរាវិរុទ្ធពាក្យខ្មែរ នៅក្នុងកម្មវិធី LibreOffice”