នៅសព្វថ្ងៃនេះ CSS3 មានការពេញនិយមប្រើច្រើនណាស់ ព្រោះវាបានផ្ដល់នូវលក្ខណៈពិសេសជាច្រើន ដែលពេលខ្លះយើងមិនបាច់ប្រើរូបក៏បានដែរ ហើយម្យ៉ាងទៀតវាក៏ផ្ដល់សមត្ថភាពក្នុងការបង្កើតចលនាលើវត្ថុណាមួយក៏បានដែរ។ នៅក្នុងនោះ CSS3 ក៏ផ្ដល់លក្ខណៈពិសេសមួយទៀតដូចកម្មវិធីរចនារូបនានាផងដែរ គឺការបង្កើតពណ៌ជម្រាល (Gradient Color)។ ពីមុនយើងត្រូវធ្វើជារូបហើយយកទៅដាក់ តែនៅពេលនេះ យើងអាចប្រើកូដ CSS3 បានភ្លាម។ តែដើម្បីធ្វើបែបនោះ វាមានភាពសាំញ៉ាំ ប្រសិនបើយើងសរសេរផ្ទាល់ ដូច្នេះយើងចាំបាច់ត្រូវមានកម្មវិធីជួយ។ Gradiator គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដែលមានតួនាទីសម្រាប់បង្កើតពណ៌ជម្រាលនៅក្នុង CSS3 ហើយកម្មវិធីនេះមានតែនៅលើប្រព័ន្ធប្រតិបត្តិការ លីនុច តែប៉ុណ្ណោះ។

នៅពេលដែលអ្នកកំណត់រើសយកពណ៌ពេញចិត្តហើយ គ្រាន់តែចុចលើពាក្យ ‘Get Code’ នោះអ្នកនឹងទទួលបានកូដ CSS3 ដើម្បីយកទៅដាក់ក្នុងគេហទំព័ររបស់អ្នកហើយ។
សម្រាប់អ្នកប្រើប្រាស់ Ubuntu 11.10 ឡើងទៅលោកអ្នកអាចដំឡើងបានតាមរយៈ PPA៖
sudo add-apt-repository ppa:cooperjona/gradiator sudo apt-get update && sudo apt-get install gradiator
Comments
319 responses to “Gradiator ៖ កម្មវិធីនៅលើលីនុច បង្កើតពណ៌ជម្រាល (Gradient) នៅក្នុង CSS3”