នៅពេលបច្ចុប្បន្ននេះ Canonical ដែលជាអ្នកផ្គត់ផ្គង់ Ubuntu បានប្រឹងប្រែងពង្រីកទីផ្សារ និងសមត្ថភាពនៃ Ubuntu ឲ្យមានការរីកចម្រើនកាន់តែធំទៅៗ ក្នុងនោះមានដូចជាផ្នែក៖ កុំព្យូទ័រ, ទូរស័ព្ទ (ជាការគ្រោងទុក), ទូរទស្សន៍ (Ubuntu TV) ។ ហើយនៅពេលថ្មីៗនេះ តាមរយៈគេហទំព័រ OMG! Ubuntu! បានឲ្យដឹងថា Ubuntu មានគម្រោងដាក់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទៅក្នុង Tablet ។ សកម្មភាពបែបនេះ នឹងបង្កឲ្យមានការប្រកួតប្រជែងថែមទៀត រវាង Ubuntu និង Android ព្រមទាំង iOS។
តាមសម្ដីរបស់អ្នកស្រី Jane Silber ដែលជានាយកប្រធានប្រតិបត្តិនៃ Canonical បានឲ្យដឹងថា៖ “ពួកយើងដឹងថា យើងយឺត, រីឯប្រកួតប្រជែងមិនទាន់ត្រូវបានបញ្ចប់ទេ ហើយយើងចង់ចូលរួមក្នុងការប្រកួតប្រជែងនេះ។”
Ubuntu គឺជាប្រព័ន្ធប្រតិបត្តិការ (ប្រព័ន្ធដំណើរការ) ដែលត្រូវបានដាក់ឲ្យប្រើដំបូងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤។ វាត្រូវបានទទួលការពេញនិយមខ្លាំងក្លា ហើយមានការប្រើប្រាស់យ៉ាងច្រើន ជាពិសេសនៅទ្វីបអឺរ៉ុប។ Ubuntu ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ហើយមានក្រុមហ៊ុន Canonical ដែលជាអ្នកផ្គត់ផ្គង់។
តើអ្នកគិតយ៉ាងម៉េចដែរចំពោះ Ubuntu នៅលើ Tablet?

Comments
323 responses to “តើ Ubuntu អាចប្រកួតប្រជែងនឹង iOS និង Android ក្នុងវិស័យបច្ចេកវិទ្យា Tablet ដែរឬទេ?”