នៅពេលថ្មីៗកន្លងទៅនេះ ក្រុមស្ថាបនិកកម្មវិធីការិយាល័យ LibreOffice បានដាក់ចេញឲ្យប្រើប្រាស់នូវកំណែថ្មី 3.5 ដែលមានការកែកំហុស និងបញ្ហាជាច្រើន ហើយម្យ៉ាងទៀតក៏មានបន្ថែមលក្ខណៈពិសេសថ្មីៗមួយចំនួនទៀតដែរ។ កំណែប្រែទាំងនោះមានស្ថិតនៅគ្រប់កម្មវិធីទាំងអស់ ដូចជា៖ Writer, Impress, Calc, Draw និង Base ។
កំណែប្រែទាំងនោះមានដូចជា៖
- អភិវឌ្ឍន៍បន្ថែមទៅលើការពិនិត្យរកការធ្វើបច្ចុប្បន្នកម្ម របស់កម្មវិធី
- រូបរាងថ្មីនៃ បឋមកថា បាតកថា បំបែកទំព័រ (Writer)
- ភ្ជាប់មកជាមួយឧបករណ៍ពិនិត្យវេយ្យាករណ៍អង់គ្លេស (Writer)
- អន្តរកម្មនៃផ្ទាំងរាប់ចំនួនពាក្យ៖ វានឹងធ្វើការកែប្រែស្ថិតិចំនួនបានភ្លាមៗ នៅពេលអ្នកវាយពាក្យថ្មី (Writer)
- បានអភិវឌ្ឍបន្ថែមលើការបង្ហាញពុម្ពអក្សរឲ្យបានល្អជាងមុន សម្រាប់ឯកសារគុណភាពខ្ពស់ (Writer)
- របារបញ្ចូលពហុបន្ទាត់ (Calc)
- ការបង្កប់ (embed) នូវឯកសារមេឌា ឬពណ៌គំរូនានា (Impress)
- បានបញ្ចូលរូបទ្រង់ទ្រាយថ្មីៗ (Impress)
- លក្ខណៈនាំចូលថ្មីសម្រាប់ការគូរក្នុង Microsoft Viso (Draw)
- តម្រង (filter) ថ្មីសម្រាប់មូលដ្ឋានទិន្នន័យ PostgreSQL (Base)
និងកំណែប្រែផ្សេងៗទៀត ដែលអ្នកអាចរកបាននៅទំព័រមួយនេះ៖ http://www.libreoffice.org/download/3-5-new-features-and-fixes/
តើនៅរង់ចាំអ្វីទៀត ម្ដេចមិនសាកកំណែថ្មីរបស់ LibreOffice នេះទៅ?
អ្នកអាចទាញយកបានតាមរយៈទំព័រមួយនេះ៖ http://www.libreoffice.org/download/

Comments
337 responses to “LibreOffice ចេញកំណែថ្មី 3.5”