កាលពីសប្ដាហ៍មុន IT4U បានផ្សព្វផ្សាយអំពីកម្មវិធីចែករំលែកចំណេះដឹងផ្នែកព័ត៌មានវិទ្យាមួយ ក្រោមប្រធានបទ “ព្រឹត្តិការណ៍បើកទូលាយ” ដែលមានការចូលរួមធ្វើបទបង្ហាញដោយអ្នកមានជំនាញលើផ្នែកផ្សេងៗ ហើយត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ នៅឯ សាកលវិទ្យាល័យហ្សាម៉ាន់។ តាមស្ថិតិកន្លងមក បានឲ្យដឹងថា អ្នកចូលរួមមានចំនួនសុរបជាង ២០០នាក់ រួមមានដូចជា ព្រះសង្ឃ សាស្ត្រាចារ្យ បុគ្គលិក និស្សិត និង សិស្សានុសិស្ស ជាច្រើនផងដែរ។ គួរបញ្ជាក់ឡើងវិញផងដែរ ក្នុងកម្មវិធីនាថ្ងៃនោះមានប្រធានបទចំនួន ៩ ដែលត្រូវបានធ្វើបទបង្ហាញ មានដូចជា៖
- សារៈសំខាន់នៃសន្តិសុខព័ត៌មាន (ដោយ៖ លោក អ៊ូ-ផាន់ណារិទ្ធិ)
- វិគីភីឌា ភាសាខ្មែរ (ដោយ៖ ទេព សុវិចិត្រ)
- កូដបើកចំហ ឬ Open Source (ដោយ៖ លោក អ៊ូច-សារ៉ាត់)
- ការដំឡើង WordPress ឯកជន (ដោយ៖ លោក ឡាវ-សុភ័ក្ត្រ និងលោក ធលធឿន-ចាន់សុវណ្ណ)
- ការរចនា និងបង្កើតពុម្ពអក្សរយូនីកូដខ្មែរ (ដោយ៖ ទេព សុវិចិត្រ)
- ប្រព័ន្ធប្រតិបត្តិការ Ubuntu (ដោយ៖ លោក សេង-សុភ័ក្ត្រ)
- កម្មវិធី Firefox ជាភាសាខ្មែរ (ដោយ៖ លោក អេង-វណ្ណៈ)
- កម្មសិទ្ធិបញ្ញាកម្មវិធីកុំព្យូទ័រ (ដោយ៖ លោក ដេវិត-យ៉ាម៉ា)
- ប្រព័ន្ធប្រតិបត្តិការ Android (ដោយ៖ លោក សួន-សីហាពណ្ណរាយ)
ព្រឹត្តិការណ៍មួយនេះ ត្រូវបានបង្កើតឡើង និងរៀបចំដោយ ក្រុមចែកគ្នានិយាយអាយធី ដែលមានមូលដ្ឋាននៅក្នុងបណ្ដាញសង្គម Facebook ហើយមានគោលបំណងក្នុងការជម្រុញឲ្យមានការចែករំលែកចំណេះដឹងបច្ចេកវិទ្យា ទៅកាន់មនុស្សគ្រប់ៗគ្នា ព្រមទាំងជួយលើកទឹកចិត្តឲ្យមានការប្រើប្រាស់ភាសាខ្មែរ ក្នុងវិស័យនេះកាន់តែរីកចម្រើនផងដែរ។
រូបភាពមួយចំនួន
ក្នុងនាមយើងខ្ញុំ ដែលជាសមាជិកគណៈរៀបចំកម្មវិធី សូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយក៏សូមអរគុណចំពោះចិត្តដ៏ល្អនៃសប្បុរសជននានា ដែលបានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ ឲ្យមានដំណើរការកាន់តែរលូនទៅមុខ។ យើងខ្ញុំ សូមជូនពរឲ្យអស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ទទួលបាននូវសេចក្ដីសុខ និងជួបតែសំណាងល្អគ្រប់ពេលវេលា។ ជួបគ្នានៅឱកាសក្រោយទៀត។






















Comments
24 responses to ““ព្រឹត្តិការណ៍បើកទូលាយ” ត្រូវបានបញ្ចប់ដោយជោគជ័យ”