កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសផ្សាយនូវជំនាន់ថ្មីនៃ Mac OS ថ្មីសម្រាប់កុំព្យូទ័រ ដែលមានឈ្មោះថា OS X Mountain Lion។ ជំនាន់ថ្មីនេះ ត្រូវបានគេអះអាងថា មានភ្ជាប់មកជាមួយលក្ខណ់មួយចំនួននៃប្រព័ន្ធប្រតិបត្តិការ iOS ដែលមានប្រើនៅលើ iPhone ជាដើម។ ប្រព័ន្ធប្រតិបត្តិការ OS X ជំនាន់ថ្មីនេះ នឹងដាក់ចេញឲ្យប្រើប្រាស់ក្នុងរដូវក្ដៅខាងមុខនេះ។
[youtube http://www.youtube.com/watch?v=8NcB21Jr4pw?w=600 ]
លក្ខណៈទីមួយនៃ iOS ដែលមានភ្ជាប់មកក្នុង OS X Mountain Lion គឺ Notification Center (មជ្ឈមណ្ឌលដំណឹង) ។ របស់នេះមានតួនាទីក្នុងការគ្រប់គ្រងដំណឹងផ្សេងៗដូចជា សារជាអក្សរ, អ៊ីមែល, ដំណឹងរបស់កម្មវិធីប្រើប្រាស់ ។ល។ ឲ្យស្ថិតនៅក្នុងទីកន្លែងតែមួយ ដើម្បីងាយស្រួលក្នុងការចាត់ចែង។

Message ជាកម្មវិធីជជែកកម្សាន្ត ដែលអ្នកប្រើប្រាស់ Apple ទាំងឡាយអាចធ្វើការចែករំលែកឯកសារ, ជជែកកម្សាន្តតាមអក្សរ និង តាមវីដេអូ។
Reminders ក៏នឹងត្រូវបញ្ចូលក្នុង OS X Mountain Lion ដែរ។ កម្មវិធីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើកំណត់ត្រាកិច្ចការដែលនឹងត្រូវធ្វើនៅថ្ងៃខាងមុខ ឬកត់ត្រានូវរឿងរ៉ាវផ្សេងៗទៀត។
ហើយក៏នៅលក្ខណៈផ្សេងៗជាច្រើនទៀតផងដែរ ដែលភាគច្រើនជាផ្នែកនៃ iOS ដូចជា៖ Game Center, Notes ។ល។ ចំណែកឯតម្លៃនៃ OS X Mountain Lion ពុំទាន់មានការបង្ហាញជាក់លាក់ណាមួយទេ តែបើតាមសម្ដីពីក្រុមហ៊ុន Apple បានឲ្យដឹងថាតម្លៃវានឹងប្រហាក់ប្រហែលទៅ OS X Lion – $29.99 ។
បើតាមព័ត៌មានក្នុងគេហទំព័រមួយចំនួនបានឲ្យដឹងថា Microsoft នឹងដាក់ផ្សាយ Windows 8 Beta ក្នុងពេលខាងមុខឆាប់ៗនេះដែរហើយ។ ដូច្នេះចាំមើលថា ពេល OS X Mountain Lion និង Windows 8 Beta ចេញមកនោះ តើប្រព័ន្ធប្រតិបត្តិការមួយណាដែលនឹងទទួលជ័យជម្នះ?


