
ថ្ងៃនេះជាថ្ងៃគម្រប់ខួបមួយឆ្នាំនៃគេហទំព័រ IT4U ដែលត្រូវបានចាប់ដំណើរការតាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ គោលបំណងធំដែលយើងខ្ញុំមាននោះ គឺចង់ឲ្យមានឯកសារជាភាសាខ្មែរអំពីកុំព្យូទ័រ កាន់តែច្រើនឡើង និងចង់ឲ្យមានភាពសម្បូរបែបផង ហើយក៏ជម្រុញឲ្យមានការប្រើប្រាស់យូនីកូដខ្មែរកាន់តែទូលំទូលាយ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេហទំព័រយើងខ្ញុំពុំសូវមានការផ្សាយអត្ថបទញឹកញាប់ក្ដី ប៉ុន្តែយើងខ្ញុំនៅតែបន្តស្វែងរកអត្ថបទ និងព័ត៌មានល្អៗសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នា មិនដែលខាន។ គេហទំព័រនេះ អាចដើរទៅបានដោយមានការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជន ដែលគាំទ្រក្នុងគម្រោងនេះ ដើម្បីចែករំលែកចំណេះដឹងទៅកាន់មនុស្សគ្រប់រូប។
យើងខ្ញុំ សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា ដែលជាកម្លាំងចិត្តធ្វើឲ្យយើងខ្ញុំកាន់តែខិតខំស្រាវជ្រាវរកឯកសារល្អៗមកចែករំលែក។ ហើយក៏សូមទោសផងដែរ ចំពោះកំហុសឆ្គងដែលកើតឡើងដោយអចេតនា ប្រសិនបើអ្នកទាំងអស់គ្នាមានមតិកែលម្អទៅលើគេហទំព័រនេះ សូមមេត្តាផ្ដល់មតិនៅក្នុងប្រអប់វាចា ដែលស្ថិតនៅខាងក្រោមអត្ថបទនេះ។
ជាចុងក្រោយ យើងខ្ញុំសូមជូនពរឲ្យប្រិយមិត្តគាំទ្រគេហទំព័រយើងខ្ញុំ ជួបប្រទះទៅដោយសេចក្ដីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ពេលវេលា។
ស្ថិតិគេហទំព័រ ក្នុងរយៈពេលមួយឆ្នាំ៖
- ការចូលទស្សនា៖ 288178 ដង (នៅយប់ថ្ងៃទី២៩)
- ថ្ងៃដែលមានការទស្សនាច្រើន៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ (2302 ដង)
- ចំនួនអត្ថបទផ្សាយ៖ 570 អត្ថបទ
- អត្ថបទដែលមានការចូលអានច្រើនជាងគេ៖ ជយោ! អក្សរយូនីកូដខ្មែរ មានវត្តមាននៅលើទូរស័ព្ទ Android មួយចំនួនហើយ
Comments
277 responses to “គម្រប់ខួប ១ឆ្នាំ នៃគេហទំព័រ IT4U”