សព្វថ្ងៃនេះមិនថាគេហទំព័រណាឡើយ តែងតែពេញនិយមនូវការប្រើប្រាស់ Like Box ។ Like Box ឬហៅជាភាសាខ្មែរថា ប្រអប់ចូលចិត្ត ជាវត្ថុមួយដែលត្រូវបានបង្កើតឡើងដោយ Facebook ដើម្បីឲ្យម្ចាស់គេហទំព័រនិមួយៗភ្ជាប់ ទំព័រ (Page) Facebook របស់ពួកគេទៅក្នុងគេហទំព័រ ក្នុងគោលបំណងឲ្យអ្នកទស្សនាចុច ចូលចិត្ត លើទំព័រពួកគេ ដើម្បីទទួលយកព័ត៌មាន និងដើម្បីគាំទ្រផងដែរ។
មុននឹងចូលទៅដល់ការអនុវត្ត ខ្ញុំចង់បញ្ជាក់ថា អ្វីទៅជា ទំព័រ (Pages) នៅក្នុង Facebook។ ទំព័រ ឬ Page នៅក្នុង Facebook ត្រូវបានបង្កើតឡើងដើម្បីផ្ដោតទៅលើការផ្សព្វផ្សាយព័ត៌មាននៃក្រុមហ៊ុន, អង្គការ, សមាគម, សហគមន៍, ឬជនល្បី ។ល។ នៅក្នុង ទំព័រហ្វេសប៊ុគនិមួយៗ អ្នកនឹងឃើញប៊ូតុងមួយ ដែលគេសរសេរថា ចូលចិត្ត ឬ Like ។ ពេលដែលយើងចុចប៊ូតុងនោះ យើងនឹងទទួលបានព័ត៌មានថ្មីៗនៅពេលដែលពួកគេផ្សព្វផ្សាយ។
ក. បង្កើតទំព័រលើ Facebook
ដើម្បីធ្វើការដាក់បញ្ចូលប្រអប់ Like Box ទៅក្នុងគេហទំព័ររបស់អ្នក ពុំមែនជារឿងលំបាកនោះឡើយ តែតោងឲ្យយើងមានចំណុចមួយដែលត្រូវការជាសំខាន់នោះគឺ ទំព័រFacebook។ ការបង្កើត ទំព័រFacebook ក៏មិនមែនជាការលំបាកដែរ។
១. សូមចូលទៅកាន់៖ https://www.facebook.com/pages/create.php ដើម្បីបង្កើតទំព័រ។
២. រើសយកប្រភេទនៃទំព័ររបស់អ្នក ក្នុងនោះមានដូចជា៖
- ទីតាំងពាណិជ្ជកម្ម
- ក្រុមហ៊ុន / អង្គការ / វិទ្យាស្ថាន
- ផលិតផល
- អ្នកសិល្បៈ / តន្ត្រីករ / ជនល្បីល្បាញ
- ការកម្សាន្ត
- សហគមន៍
៣. សូមធ្វើការបង្កើតតាមការណែនាំដែលមានក្នុងប្រភេទនិមួយៗ។ នៅពេលនេះអ្នកទទួលបានទំព័រមួយហើយ។
ខ. របៀបដាក់បញ្ចូល Like Box
ដើម្បីជាការចាប់ផ្ដើមបង្កើត ជាដំបូងសូមអ្នកចូលទៅកាន់ទំព័រ៖ https://developers.facebook.com/docs/reference/plugins/like-box/ ។
១. អ្នកនឹងទទួលបានប្រអប់ដូចរូបខាងក្រោមនេះ។ ចំណុចនិមួយៗក្នុងនោះមានដូចជា៖
- Facebook Page URL: ជាអាសយដ្ឋានតំណ (Link) នៃទំព័ររបស់អ្នកនៅលើ Facebook។
- Width: ប្រវែងទទឹងនៃប្រអប់ Like Box
- Height: ប្រវែងកំពស់នៃប្រអប់ Like Box
- Color Scheme: ពណ៌នៃប្រអប់ Like Box
- Show Faces: បង្ហាញរូបនៃអ្នកដែលបានចុច ចូលចិត្ត
- Border Color: ពណ៌នៃបន្ទាត់ព័ទ្ធជុំវិញ Like Box
- Stream: បង្ហាញការផ្សាយថ្មីៗនៃទំព័ររបស់អ្នក
- Header: បង្ហាញក្បាល (ផ្នែកខាងលើ) នៃប្រអប់ Like Box
- Get Code: ចុចដើម្បីទទួលយកកូដ ទៅដាក់នៅក្នុងគេហទំព័ររបស់អ្នក
២. សូមធ្វើការបំពេញ និងរើសជម្រើស ដែលស្ថិតនៅក្នុងប្រអប់ផ្នែកខាងឆ្វេងនោះ តាមតែតម្រូវការរបស់អ្នក។
៣. ចំណុចសំខាន់ដែលមិនអាចភ្លេចបាននោះគឺ Facebook Page URL។ អាសយដ្ឋានតំណនេះអ្នកអាចរកបាន ដោយគ្រាន់តែចូលទៅក្នុងទំព័ររបស់អ្នកលើ Facebook ចម្លងតំណ (link) ដែលស្ថិតនៅផ្នែកខាងលើនៃកម្មវិធីរុករក (Browser) របស់អ្នក។
៤. បន្ទាប់ពីបំពេញ និងរើសជម្រើសទាំងនោះរួចហើយ សូមចុចលើប៊ូតុង Get Code ដើម្បីទទួលយកកូដ ទៅដាក់បញ្ចូលក្នុងគេហទំព័ររបស់អ្នក។ ក្នុងនោះមានកូដបីប្រភេទ ដែលអ្នកអាចយកទៅប្រើបាន ដូចជា៖ HTML5, XFBML, IFRAME ។
៥. នៅពេលនេះអ្នកទទួលបានកូដហើយ តើនៅចាំអីទៀត? យកទៅដាក់ក្នុងគេហទំព័ររបស់អ្នកទៅ! 🙂
ប្រសិនបើអ្នកមានចម្ងល់បន្ថែមទៀត សូមមេត្តាដាក់វាចានៅក្នុងប្រអប់ខាងក្រោមអត្ថបទនេះ។


Comments
244 responses to “របៀបបង្កើត Like Box សម្រាប់គេហទំព័ររបស់អ្នក”