អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ដឹង ធ្លាប់ឮ ធ្លាប់ស្គាល់រួចមកហើយអំពី CSS3។ CSS3 មានការសរសេរកូដច្រើន ស្មុគស្មាញ និងតម្រូវទៅតាមកម្មវិធីរុករក (Browser) និមួយៗរួមមាន៖ Firefox, Google Chrome, Safari, Opera, IE ជាដើម។
ដូច្នេះដើម្បីបង្កជាភាពងាយស្រួលក្នុងការប្រើប្រាស់ CSS3 ខ្ញុំសូមណែនាំគេហទំព័រចំនួន ៤ ដែលបានផ្ដល់ឧបករណ៍សម្រាប់ការផលិតកូដ CSS3 យកទៅប្រើក្នុងគេហទំព័ររបស់យើង ហើយដើរគ្រប់កម្មវិធីរុករកទាំងអស់។
១. CSS3 Generator
ជាគេហទំព័រមានរូបរាងយ៉ាងសាមញ្ញ ប៉ុន្តែប្រកបទៅដោយឧបករណ៍ដ៏ល្អក្នុងការបង្កើត CSS3 ដោយគ្រាន់តែរើសជម្រើសណាមួយ ហើយបំពេញលក្ខណៈ (properties) នៃ CSS3 នោះជាការស្រេច។ បន្ទាប់មកចម្លងតែកូដទៅដាក់ក្នុងឯកសារ .css របស់អ្នកជាការស្រេច។
២. Color Zilla
គេហទំព័រនេះផ្ដល់មុខងារតែមួយប៉ុណ្ណោះ គឺការបង្កើតពណ៌ជម្រាល (Gradient Color) សម្រាប់ដាក់ជាផ្ទៃក្រោយ។ វាពិតជាងាយស្រួល ដោយគ្រាន់តែរើសពណ៌ គំរូពណ៌ស្រាប់ ហើយចម្លងកូដ ជាការស្រេច។
៣. CSS3.me
ចំណែកមួយនេះវិញក៏ល្អដែរ ប៉ុន្តែផ្ដល់មុខងារតែបួនប៉ុណ្ណោះ ដូចជា៖
- border-radius : ធ្វើឲ្យគែមប្រអប់កោង
- box-shadow : ធ្វើឲ្យប្រអប់មានស្រមោល
- ពណ៌ជម្រាល
- ភាពថ្លា (opacity)
រាល់ពេលអ្នកបំពេញលក្ខណៈរបស់វានិមួយៗ អ្នកនឹងទទួលបានលទ្ធផលភ្លាមៗតែម្ដង ដោយមិនបាច់រង់ចាំយូរឡើយ។
៤. CSS3 Maker
ចុងក្រោយនេះ ក៏ជាគេហទំព័រដ៏ល្អមួយ ព្រោះមានបង្ហាញពីលទ្ធភាពដែលកូដ CSS3 អាចមានដំណើរការបាននៅលើកម្មវិធីរុករក ទាំងលើកុំព្យូទ័រ និងទូរស័ព្ទ។ មុខងារ CSS3 ដែលមានក្នុងនោះ គឺប្រហាក់ប្រហែលទៅនឹង CSS3 Generator ខាងលើដែរ គ្រាន់តែរូបរាងគេហទំព័រខុសគ្នា និងមានលក្ខណៈពិសេសមួយចំនួនផ្សេងពីគ្នាប៉ុណ្ណោះ។
បើចង់រកគេហទំព័របែបនេះបន្ថែមទៀត សូមចូលទៅ Google.com ហើយវាយរកពាក្យ css3 generator អ្នកនឹងទទួលបានលទ្ធផលជាច្រើន។



Comments
242 responses to “គេហទំព័រចំនួន ៤ ផ្ដល់ឧបករណ៍ផលិតកូដ CSS3”