យោងតាមប្រកាសផ្សាយរបស់គេហទំព័រ សហគមន៍ Mozilla ខ្មែរ បានឲ្យដឹងថា «នៅពេលនេះកម្មវិធី Firefox ជំនាន់ 12.0 Beta មានជាភាសាខ្មែរហើយ» យើងអាចធ្វើការទាញយកទៅប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃផងដែរ។ នៅក្នុងអត្ថបទដើម ឯគេហទំព័រសហគមន៍នោះ ក៏មានការសំណូមពរឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា មេត្តាសហការគ្នាជួយផ្ដល់មតិកែលម្អការបកប្រែ ឲ្យកាន់តែមានភាពច្បាស់លាស់ និងល្អថែមទៀត។
តើអ្នកបានត្រៀមខ្លួនក្នុងការប្រើប្រាស់ Firefox 12.0 Beta ជាភាសាខ្មែរហើយឬនៅ? 🙂 ចូលរួមទាំងអស់គ្នា ប្រើកម្មវិធីជាភាសាខ្មែរ ដើម្បីលើកតម្កើងភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ឲ្យកាន់តែរីកចម្រើនឡើងទៀត។

Comments
267 responses to “Firefox 12.0 Beta មានជាភាសាខ្មែរហើយ”