Instagram ជាកម្មវិធីមួយដ៏ល្បីល្បាញ ឬក៏អាចហៅថាជាសហគមន៍មួយដ៏ធំ ក្នុងការចែករំលែករូបថតរបស់អ្នកបានភ្លាម ទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក ព្រមទាំងទៅក្នុងគណនី Facebook និងបណ្ដាញសង្គមនានាដែរ។ អ្នកអាចឆ្លើយឆ្លង ជជែកកម្សាន្ត និងចូលចិត្តរូបណាមួយដែលមនុស្សទាំងឡាយបានដាក់ផ្សាយ។ ដោយសារតែភាពល្បីល្បាញនិងងាយស្រួលនេះហើយ ទើប Facebook បានចំណាយប្រាក់ទិញ Instagram ក្នុងតម្លៃជាង ១ពាន់លានដុល្លារ។
ម្យ៉ាងវិញទៀត ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកដែលចូលចិត្តប្រើប្រាស់ Instagram តែងតែថតរូបដាក់ជាញឹកញាប់ តែមិនប្រាកដថា រូបដែលដាក់ក្នុង Instagram រួចហើយលុបរូបក្នុងទូរសព្ទចោលនោះទេ។ ដូច្នេះប្រសិនបើសិនអ្នកបានលុបរូបទាំងអស់ក្នុងទូរស័ព្ទហើយ (រូបដែលដាក់ក្នុង Instagram) អ្នកមិនបាច់បារម្ភក្នុងការស្វែងរកវាឡើយ។ អ្នកអាចប្រើបានជាមួយកម្មវិធី Instarchive ដែលជួយឲ្យអ្នកទាញយករូបទាំងឡាយ ដែលបានដាក់ក្នុង Instagram មកក្រៅទាំងអស់។
ដើម្បីទាញយកបាន អ្នកពុំបាច់ត្រូវការអ្វីច្រើននោះឡើយ។ ដូច្នេះដើម្បីឲ្យច្បាស់ថែមទៀត ធ្វើតាមដំណាក់កាលខាងក្រោម៖
១. សូមចូលទៅកាន់គេហទំព័រ Instarchive ហើយចុចលើពាក្យ Connect with Instagram
២. សូមបំពេញព័ត៌មានគណនីរបស់អ្នក
៣. ចុចលើប៊ូតុង Authorize ដើម្បីអនុញ្ញាតឲ្យភ្ជាប់ទៅ Instagram
៤. នៅពេលនេះអ្នកអាចទាញយករូបភាពរបស់អ្នកបានហើយ! ដោយគ្រាន់តែចុចលើពាក្យ Download as a ZIP File នោះអ្នកនឹងទទួលបានរូបភាពរបស់អ្នកទាំងអស់ ដែលខ្ចប់រួចជាស្រេចជា ZIP ។




Comments
303 responses to “ទាញយករូបភាពរបស់អ្នកពី Instagram ទាំងអស់ជាកញ្ចប់ ZIP”