Skype 4.0 សម្រាប់ Linux

កាលពីពេលប៉ុន្មានសប្ដាហ៍មុននេះ Skype បានដាក់ចេញឲ្យប្រើប្រាស់នូវកំណែ 2.2 Beta នៅលើលីនុច។ តែនៅថ្ងៃនេះ Skype បានដាក់ឲ្យប្រើកំណែចុងក្រោយមួយទៀត ដែលមានការផ្លាស់ប្ដូររូបរាងថ្មី និងកែសម្រួលកំហុសបច្ចេកទេសយ៉ាងច្រើនផ្សេងទៀត។ នោះគឺ Skype កំណែ 4.0។

បន្លាស់ប្ដូរថ្មីៗនៅក្នុងកំណែនេះ៖

  • ទិដ្ឋភាពនៃផ្ទាំងជជែកថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួល ក្នុងការតាមដានអំពីប្រវត្តិនៃការជជែក។
  • ទិដ្ឋភាពនៃផ្ទាំងហៅទូរស័ព្ទ
  • បានកែសម្រួលគុណភាពសំឡេងនិងវីដេអូ
  • ផ្លាស់ប្ដូររូប Emoticon
  • ប្រវត្តិនៃការជជែកបង្ហាញឡើងលឿនជាងមុន

ទោះបីជាមានបន្លាស់ប្ដូរយ៉ាងច្រើន និងកែសម្រួលកំហុសបច្ចេកទេសមែន ក៏ក្នុងកំណែថ្មីនេះមុខតែប្រទះនឹងបញ្ហាផ្សេងៗទៀត ដែលនឹងត្រូវផ្លាស់ប្ដូររហូត។ ដូច្នេះប្រសិនបើអ្នកប្រើបានជួបប្រទះនឹងបញ្ហានោះ សូមផ្ដល់ដំណឹងទៅដល់ Skype តាមរយៈ វេទិកាSkype ឬក៏ Public Issue Tracker

អ្នកអាចទាញយកកម្មវិធី Skype 4.0 ទៅប្រើបានតាមរយៈ ទំព័រទាញយក មួយនេះ។

ចំណាំ៖ ដោយខ្ញុំបានសាកល្បងដំឡើងវាទៅលើ Ubuntu 12.04 64Bit បានជួបប្រទះបញ្ហាដែលមិនអាចបើក Skype បាន ដូច្នេះបើអ្នកប្រើ Ubuntu 12.04 64Bit សូមទាញយកកញ្ចប់ដំឡើង Skype i386(32Bit) កុំទាញយក Skype amd64។ តែប្រសិនបើនៅតែជួបបញ្ហាទៀតនោះ សូមអាននៅក្នុងទំព័រមួយនេះ ឬក៏អាចដាក់សំណួរនៅពីក្រោមអត្ថបទនេះក៏បាន។

រូបរាង Skype ថ្មី
ផ្ទាំងហៅទូរស័ព្ទថ្មី

Comments

272 responses to “Skype 4.0 សម្រាប់ Linux”